ចម្ការប្រណិត​ កំពុងស្ថិតនៅក្រោមការការពារ និងអភិរក្សដោយយកចិត្តទុកដាក់ ពីសំណាក់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប​៖​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​​ នៅព្រឹកថ្ងៃចន្ទ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ចំការដ៏ប្រណិតមួយកំពុងស្ថិតនៅក្រោមការការពារ និងអភិរក្សដោយយកចិត្តទុកដាក់ ពីសំណាក់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប។

បង្កើតឡើងនៅឆ្នាំ២០០១ រហូតមកទល់ពេលនេះ ចំការពូជឈើគ្រញូងនៃសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ លាតសន្ធឹងលើផ្ទៃដីទំហំ ១ ៨៨៨ហិកតា និងមានពូជឈើប្រណិតជាច្រើនប្រភេទកំពុងរង់ចាំស្វាគមន៍ប្រជាជនកម្ពុជា ទៅទស្សនាកម្សាន្ត និងស្វែងយល់អំពីពូជឈើប្រណិតដែលកំពុងមានវត្តមាននៅទីនោះ។

នៅចំការពូជឈើគ្រញូងនេះ ក៏មានផងដែរ សួនអនុស្សាវរីយ៍ «ទេសចរម្នាក់ ដើមឈើមួយដើម» ដែលទទួលស្វាគមន៍ភ្ញៀវទេសចរទៅដាំដើមឈើប្រណិត ដោយរដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ នឹងរៀបចំស្លាកឈ្មោះទុកជូនជាអនុស្សាវរីយ៍។

...

សូមរង់ចាំទស្សនាវីដេអូឯកសារអំពី «ចំការប្រណិត» នេះ តាមរយៈបណ្ដាញសង្គមផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង៨យប់នេះ កុំបីខាន!
ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print