បទល្មើសនេសាទ​ខុសច្បាប់​ជាច្រើនត្រូវបានដកហូត នៅស្រុកឆ្លូង ខេត្តក្រចេះ​ ខណៈ​កូនត្រីចម្រុះទម្ងន់ប្រមាណ ១៥០គីឡូក្រាម ត្រូវបានចាក់លែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ

ចែករំលែក៖

ខេត្ត​ក្រចេះ​៖​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នៅព្រឹកថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ២០២៤​ បានឱ្យដឹងថា​​ លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ​ កាលពីថ្ងៃទី​០៧​ ខែកញ្ញា​ថ្មីៗ​នេះ​ នៅក្នុងភូមិសាស្ត្រឃុំកញ្ជរ និងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

ការចុះបង្ក្រាបនេះ មានការចូលរួមពីអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលក្រចេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឆ្លូង កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត និងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ។

វត្ថុតាងដែលរឹបអូសបាន រួមមាន៖ របាំងព្រួលស្បៃមុងចំនួន ២៧ខ្សែ ប្រវែង ១ ៧៥០ម លូស្បៃមុងចំនួន ២៧មាត់លូ បង្គោលចម្រឹងប្ញស្សីចំនួន ៤០៥ដើម ឧបករណ៍នេសាទឆក់ត្រីចំនួន ១គ្រឿង អាគុយ ២គ្រឿង ថ្នងដួសត្រីតភ្ជាប់ជាមួយខ្សែភ្លើងប្រវែង ៨ម ចំនួន ១វង់ និងទូកម៉ាស៊ីនចំនួន១ យកមករក្សាទុកនៅផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ ព្រមទាំងគ្រឿងពាក់ព័ន្ធនឹងករណីប្រព្រឹត្តបទល្មើសស្បៃមុង យកមករក្សាទុកនៅខណ្ឌរដ្ឋបាលជលផលក្រចេះ។

...

ចំណែកកូនត្រីចម្រុះទម្ងន់ប្រមាណ ១៥០គីឡូក្រាម ត្រូវបានចាក់លែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print