ករណីហិង្សារវាងសន្តិសុខក្លិបនឹងភ្លៀវ វាយគ្នាផ្អើលពេញមុខក្លិបទាំងកណ្តាលអធ្រាត្រ

ចែករំលែក៖

ភ្នំពេញ៖ យុវជន​ជា​ច្រើន​នាក់​មាន​ស្រី​មាន​ប្រុស​ត្រូវ​បាន​សន្តិសុខ​ក្លិប​វាយ​ផ្អេីល​ពេញ​មុខ​ក្លិប ហើយកម្លាំង​សមត្ថកិច្ច​មិន​បាន​មក​ជួយ​អន្តរាគមន៍​ភ្លាមៗ​ឡេីយ បង្កអោយ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​០៣​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​១១ខែ​កញ្ញា​ឆ្នាំ​២០២៤ នៅចំណុច​ផ្លូវ​វេង​ស្រេង​ ក្លិប​ស្ពាយ​ឌ័រ​ដែល​ស្ថិត​នៅ​ក្នុងសង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រងគ្រោះ​ជា​ច្រេីន​នាក់​ គាត់​ហួស​ចិត្ត​នឹងសន្តិសុខ​នៅ​ក្លឹប​ខាង​លេី​ដែល​បាន​ធ្វើ​ទង្វើមក​លេី​ពួក​គាត់​ ប្រមាណ​ជាង​១០នាក់ ក្នុង​នោះ​វាយ​ទៅលេី​ស្រី​ម្នាក់​ផង​ដែរ​ ។ នៅ​មុន​ពេល​កេីត​ហេតុ​ ពួកគាត់​បាន​មក​លេង​នៅ​ក្លិប​ខាង​លេី​ដោយ​មាន​គ្នា​៩នាក់​ ក្នុង​នោះ​មាន​ស្រី​ម្នាក់​ ហេីយ​ខណៈ​ពេល​កំពុង​ផឹក​សុី​ក៏ស្រាប់​តែ​មាន​សន្តិសុខ​នៅ​ខាង​ក្នុង​បាន​ហៅ​ពួក​គាត់​ចេញ​មក​ខាង​ក្រៅ​ បន្ទាប់​មក​មាន​សន្តិសុខ​នៅ​ខាង​ក្រៅ​បាន​មកទះ​កំផ្លៀង​គាត់​និង​មិត្តភក្ដិ​ផ្សេង​ៗ​ទៀត​ទាំង​៩នាក់ ខ្លះ​ត្រូវ​មួយ​កំផ្លៀង​និងខ្លះទៀត​ត្រូវ​២ទៅ​៣​កំផ្លៀង​ ហើយក្រុម​គេ​ផ្សេង​ទៀត​ក៏​ត្រូវ​ក្រុម​សន្តិសុខ​វាយ​ដែរ​ ។ ចំណែក​ប្អូន​ស្រី​ម្នាក់​គ្រាន់​តែ​សួរ​នាំ​ ថា​ម៉េច​បាន​ពួក​បងៗជា​សន្តិសុខ​វាយ​បង​ប្រុស​គាត់​។បន្ទាប់​មក​សន្តិសុខ​វាយ​ប្អួន​ស្រី​គាត់​មួយ​កំផ្លៀង​ទៀត​។ ចំណែក​ក្រុម​សន្តិសុខ​និង​បុគ្គលិក​នៅ​កន្លែង​កើត​ហេតុ​មិន​មាន​ការ​បំភ្លឺ​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ចំពោះ​មុខ​ជន​រងគ្រោះ​នោះ​ឡើយ​ ។

...

ក្រោយ​ពេល​កេីត​ហេតុ​អស់​រយៈពេល​ប្រមាណ​ប្រហែលជាង​មួយ​ម៉ោង​ បន្ទាប់​ពី​សន្តិសុខ​ប្រេី​អំពើ​ហឹង្សា​ គឺមិន​មាន​កម្លាំង​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍​ភ្លាមៗ​នោះ​ឡេីយ​ ៕ ដោយរ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print