បុគ្គលិក​ធនាគារ​​ម្នាក់​​ជិះ​ម៉ូតូ​លឿន​​វ៉ាជែង​រថយន្ត​បាន​ទៅ​បុក​រះ​ខឿន​ពុះ​ចែក​ទ្រូង​ផ្លូវ​ស្លាប់​បាត់​បង់​ជីវិត​នៅ​កន្លែង​កើត​ហេតុ​

ចែករំលែក៖

ភ្នំពេញ៖ យុវជន​ម្នាក់​ចេញ​ពី​ធ្វើ​ការ​ជួបជុំ​ផឹកស៊ីជា​មួយ​មិត្តភក្ដិ​ រួច​បេីក​បរក្នុង​ស្ថានភាព​ស្រវឹង​វ៉ាជែង​រថយន្ត​ជ្រុល​ទៅ​បុក​រះ​ជា​មួយ​នឹងខឿន​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឱ្យស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​កេីត​ហេតុ​ ។

ហេតុការណ៍​នេះ​ដែរ​បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​កាល​ពីវេលា​ម៉ោង​៩យប់​ថ្ងៃ​ទី​១០ខែ​កញ្ញា​ឆ្នាំ​២០២៤ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ទល់មុខ​នឹង​ផ្ទះ​សំណាក់​ កៅ​ ខេន​ ក្នុងភូមិ​ក្បាល​ដំរី​២​សង្កាត់​កាកាប​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​ភ្នំពេញ។

សព​ជនរង​គ្រោះ​ឈ្មោះ​ ឆន​ ដារ៉ូ​ ភេទ​ប្រុស អាយុ​២៩ឆ្នាំ មុខរបរ​បុគ្គលិកបម្រើការ​នៅធនាគារ​ បច្ចុប្បន្ន​ស្នាក់​នៅ​សង្កាត់​ភ្លេីង​ឆេះ​រទេះ​ សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ចាម​ ។

យោង​តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យដឹងថា​ មុនកើតហេតុគេ​ឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ឯង​ម៉ាក​ហុង​ដា​ឌ្រីម​ស៊េរីឆ្នាំ២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ត្បូង​ឃ្មុំ​1G-4838​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ក្នុង​ទិសដៅ​ពី​កេីត​ទៅលិច​ក្នុង​ល្បឿន​លឿន រួច​បាន​វ៉ាជែង​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ចូល​មក​កណ្ដាល​ផ្លូវ​បណ្ដាល​ឱ្យជ្រុល​ចង្កូត​ទៅ​បុក​រះ​ជាមួយ​ខឿន​ពុះ​ចែក​ទ្រូង​ផ្លូវ​ជា​ច្រើន​ម៉ែត្រ ចំណែក​ជនរងគ្រោះ​បាន​ផ្លោង​បោក​ក្បាល​នឹងខឿន​បែក​ហូរ​ឈាម​ស្លាប់​ភ្លាមៗ​រីឯ​ម៉ូតូ​​វិញខ្ទាត​ហួស​ទៅ​មុខ​ប្រមាណ​ជាង​៣០ម៉ែត្រ​។ភ្លាម​ៗ​នោះ​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ទាក់​ទង​ទៅ​នគរបាល​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​នៅ​ចំណុច​កេីត​ហេតុ រួច​ធ្វើការ​ឆែកឆេរលេីខ្លួន​សព​រង​គ្រោះ​​រក​ឃើញ​ទូរស័ព្ទ​ដៃ​និង​អត្តសញ្ញាណ​ប័ណ្ណ​ផ្ទាល់​ខ្លួន​ធ្វើ​ការ​​ទាក់ទង​ទៅ​សាច់​ញាតិ​ក្រុម​គ្រួសារន៏ង​រាយការណ៍​បន្ត​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​តាម​ក្រោយ​។ ប្រភពពី​មិត្តភក្ដិ​ស្រី​ដែល​រួម​ការងារ​ជាមួយ​​បាន​បន្ត​ទៀត​ថា​ ជន​រង​គ្រោះ​មុន​ពេល​កេីត​ហេតុ​បាន​ចេញ​ពី​ធ្វើ​ការ​ក៏​ទៅ​ជួបជុំ​ផឹកស៊ី​ជា​មួយមិត្តភក្ដិ​។ បន្ទាប់​ពី​ផឹក​ស៊ី​រួច​ហើយ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​តែ​ម្ដង​ទៅ​ ។

...

បច្ចុប្បន្ន​សព​ជនរង​គ្រោះ​ត្រូវ​បាន​នគរបាល​ផ្នែក​ជំនាញ​ចរាចរណ៍​ធ្វើ​លិខិត​ប្រគល់​ទៅ​ក្រុមគ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​ចំណែក​ម៉ូតូត្រូវ​បាន​នគរបាល​ជំនាញ​ចរាចរណ៍​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ខណ្ឌ​ពោធិ៍​សែនជ័យ​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print