ឃាតកលាក់មុខ​! បន្ត​សម្លាប់​មនុស្ស​រាល់​ថ្ងៃ​ នៅតាមដងផ្លូវ​ ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ​ បានកើតឡើងចំនួន ៧លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។

ដូច្នេះ​មិនត្រូវ​ប្រើប្រាស់ទូរស័ព្ទ​ ពេលលោកអ្នកកំពុង​បើកបរ!​ សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុងប្រយ័ត្ន!​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ មិនត្រូវ​បើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក!​

ប្រភពដដែលបន្តថា​ ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន ៧លើកនេះ​ មានដូចជា​៖ (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ០នាក់), រងរបួសសរុប ៨នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ៥នាក់ (ស្រី ១នាក់) រងរបួសស្រាល ៣នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៥នាក់ (យប់ ៥នាក់)។

...

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៤លើក (ស្លាប់ ១នាក់, ធ្ងន់ ២នាក់, ស្រាល ១នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ២នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់), បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ២នាក់) និងកត្តាយាន ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ២នាក់) ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print