រយៈពេល ១០ថ្ងៃ! សមត្ថកិច្ច​រកឃើញយានយន្តល្មើសសរុបចំនួន ៣,០៨៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ​៖​ ក្នុងរយៈពេល ១០ថ្ងៃ គឺគិតចាប់ពីថ្ងៃទី១​ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ បានធ្វើការផាកពិន័យលើយានយន្តល្មើសសរុបចំនួន ៣,០៨៥គ្រឿង, រថយន្តធំ ៣៨គ្រឿង, រថយន្តតូច ១,០៤១គ្រឿង និងម៉ូតូ ២,០០៦គ្រឿង​ តាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក។ ខណៈ​យានយន្តជិះចូលគោលដៅចំនួន ៤,៥៦៤គ្រឿង, ក្នុងនោះរថយន្តធំ ៦៦គ្រឿង, រថយន្តតូច ១,៧១៦គ្រឿង, ម៉ូតូ ២,៧៨២គ្រឿង ។ នេះបេី​យោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

ជាក់ស្ដែង​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ​ កម្លាំង​សមត្ថកិច្ច​នៅទូទាំងប្រទេស​​ រកឃើញយានយន្តល្មើសចំនួន ៤៦០គ្រឿង ហេីយក៏បានផាកពិន័យទៅតាមអនុក្រឹត្យលេខ៣៩ផងដែរ ។

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ២១៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៣០គ្រឿង, រថយន្តធំ ១០គ្រឿង, រថយន្តតូច ២៥៩គ្រឿង និងម៉ូតូ ៣៦១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៤៦០គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច ១៦៥គ្រឿង និងម៉ូតូ ២៩២គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

...

ជាមួយគ្នានេះ​ របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print