សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​៖ សេដ្ឋកិច្ចកម្ពុជា​ មិនត្រូវមានតែមួយជ្រុងនោះទេ ពោលគឺត្រូវមានគ្រប់ជ្រុងជ្រោយ នេះជាកិច្ចការសំខាន់របស់រាជរដ្ឋាភិបាល

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ ថ្លែង​ក្នុងឱកាសសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ នៅខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេច​មហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា​ មានប្រសាសន៍​ថា៖ រាជរដ្ឋាភិបាលនឹងខិតខំរៀបចំមូលដ្ឋានសេដ្ឋកិច្ចឲ្យបានគ្រប់ជ្រុងជ្រោយ គ្រប់វិស័យទាំងអស់ ខណៈការពង្រីកកំពង់ផែនៅខេត្តព្រះសីហនុបន្ថែមនេះ គឺនឹងជំរុញឲ្យផលិតផលកម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀតសម្រាប់ទីផ្សាអន្តរជាតិ និង អាចធ្វើការប្រកួតប្រជែងជាមួយប្រទេសជិតខាងបានផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា​ សេដ្ឋកិច្ចកម្ពុជាមិន ត្រូវមានតែមួយជ្រុងនោះទេ ពោលគឺត្រូវមានគ្រប់ជ្រុងជ្រោយទាំងអស់។ ត្រង់ន័យនេះ សម្តេចធិបតី ចង់និយាយថា បើការធ្វើកសិកម្មរបស់ប្រជាកសិករបានប៉ុន្មាន​ក៏ដោយ​បើគ្មានកន្លែងដឹកជញ្ជូនត្រឹមត្រូវទេ ក៏មិនអាចធ្វើការប្រកួតប្រជែងជាមួយគេបាននោះដែរ។ ដូច្នេះ​ហើយរាជរដ្ឋាភិបាល​នឹងខិតខំធ្វើយ៉ាងណាពង្រីកធ្វើកិច្ចការនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាក់ស្តែង​ដូចជាកំពង់ផែនៅខេត្តព្រះសីហនុនេះតែម្តង វាជា​សមិទ្ធផលដ៏ល្អសម្រាប់ធ្វើការជំរុញ​ទំនិញ​កម្ពុជា​ទៅក្រៅប្រទេសឲ្យកាន់តែរីកធំធាត់បន្ថែមទៀត។

...

បន្ថែមពីនេះ​ សម្តេចធិបតី បានថ្លែង​បញ្ជាក់ថា​ ការ​ពង្រីក​កំពង់ផែ​នៅខេត្តព្រះសីហនុនាពេលនេះ ​ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុន នៅខេត្តព្រះសីហនុ​ នឹងធ្វើឲ្យផែរបស់កម្ពុជា អាចមានការប្រកួតប្រជែង​ជាមួយប្រទេសជិតខាងបាន ខណៈចំណតផែកុងតឺន័របន្ថែមដែលមានប្រវែង២៥៣ម៉ែត្រនេះ នឹងក្លាយទៅជាជម្រើសបន្ថែមទៀត ក្នុងការទាក់ទាញនាវាដឹកទំនិញធំៗមកកាន់កម្ពុជា ឱ្យបានកាន់តែច្រើន​បន្ថែមទៀតស្របទៅ តាមការចង់បានរបស់រាជរដ្ឋាភិបាល​ដើម្បី​ផលប្រយោជន៍របស់ប្រជាជន​ និងប្រទេសជាតិទាំងមូលនោះ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print