ខេត្តព្រះសីហនុ ៖ នៅក្នុងពិធីសម្ពោធសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ» នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ភាគីជប៉ុន បានជួយរៀបចំអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុឱ្យក្លាយទៅជាប្រព័ន្ធភស្តុភារកម្មនៅក្នុងតំបន់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងពេលជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន សម្តេច បានស្នើសុំឱ្យជួយរៀបចំផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុនេះ ទៅជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ ដែលមិនត្រឹមតែដើម្បីបម្រើសេវាកម្មនៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើសេវាកម្មនៅក្នុងតំបន់នេះទៀតផង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនិងមិត្តជប៉ុន បាននិងកំពុងបន្តធ្វើកិច្ចការនេះបន្តទៅទៀត និងបានថ្លែងអំណរដល់មិត្តជប៉ុនដែលតែងតែជួយដល់កម្ពុជាផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការពង្រីកសមត្ថភាពផែ តភ្ជាប់ជាមួយប្រព័ន្ធហេដ្ឋា រចនា សម្ព័ន្ធដឹកជញ្ជូន គឺជាជួយប្រព័ន្ធភស្តុភាកម្មរបស់កម្ពុជាកាន់តែប្រសើរ។ សម្តេចធិបតី បានថ្លែងបន្តថា ជប៉ុននឹងជួយប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មរបស់កម្ពុជា។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការពង្រីកសមត្ថភាពកំពុងផែស្វយ័តក្រុងព្រះសីហនុ គឺជាការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា។
សូមជម្រាបថា ចំណតផែកុងតឺន័រដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ បានបើក ការ ដ្ឋាន សាងសង់កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងឱកាសអបអរ សា ទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០ ២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ ៕