សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នើឱ្យសមត្ថកិច្ចបន្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឱ្យខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឱ្យសមត្ថកិច្ចបន្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឱ្យខ្លាំង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ ដែលតែងតែកើតមានជារៀង រាល់ថ្ងៃនោះ ជាមួយនិងការ សរសើរចំពោះវិស័យសុខា ភិបាលនៅរាជធានីភ្នំពេញ ដែលបានគិតគូរនិងយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋបានល្អប្រសើជាងមុន ។
ការស្នើសុំរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៤
ក្រោមអធិបតីភាព ឯកឧត្ដម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានី តំណាង ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានី តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឆ្លើយតបទៅនឹងការស្នើឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់ សំដៅធ្វើយ៉ាងណា កាត់បន្ថយឱ្យបាននៅគ្រោះថ្នាក់ចរាចរណ៍ ដោយយើងបានពង្រឹងការអនុវត្តច្បាប់ចរាចរ ការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់និងចូលរួមគោរពច្បាប់ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្ស ៥ទៅ៦នាក់ក្នុងមួយថ្ងៃនៅទូទាំងប្រទេស។ ចំពោះមនុស្ស ៥ទៅ៦នាក់នេះ បើយើងគិតពីថ្លៃចិញ្ចឹម ថ្លៃសិក្សារៀនសូត្រនិងការអប់រំផ្សេងៗ តើយើងត្រូវខាតបង់ ថវិកានិងពេលវេលានៃការចិញ្ចឹមអស់ប៉ុណ្ណា ហើយមកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បែបនេះ។
ឯកឧត្ដម បានបន្តថា ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានរិះរកអស់គ្រប់
មធ្យោបាយ ដើម្បីកាត់បន្ថយអោយបាននៅគ្រោះថ្នាក់ចរាចរណ៍នេះ។ ដើម្បីកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ លុះត្រាតែមានការចូលរួមទាំងអស់គ្នា។
ឯកឧត្ដមកើត ឆែ បានបន្តទៀតថា៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងនូវការសរសើរផងដែរ ចំពោះវិស័យសុខាភិបាលនៅរាជធានីភ្នំពេញ ដែលបានគិតគូរនិងយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋបានល្អជាងមុន ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្ដម កើត ឆែ នៅតែជំរុញ អោយ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបម្រើ សេវាជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ លើវិស័យសុខាភិបាលនេះ។
ឯកឧត្ដមកើត ឆែ បានបញ្ជាក់ទៀតថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវធ្វើឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ។ សំរាប់ឆ្នាំ២០២៤នេះ វេទិការនេះនឹងត្រូវធ្វើឡើងនៅខែក្រោយនេះហើយ។ដូច្នេះទេ ស្នើអោយប្រធានមន្ទីរទាំងអស់ចូលរួមគ្រប់វេទិកា ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋ ជៀសវាងអោយអនុប្រធានទៅជំនួស ដែលគាត់មិនមានសិទ្ធិ អាកាត់ ឬសម្រេចបាននោះ។
ឯកឧត្ដមជួប ខុន បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំសាមញ្ញលើកទី៤របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៧ ក្នុងនោះរួមមាន៖ ១- ពិនិត្យ និងអនុម័តលើច្បាប់ឈប់សម្រាករបស់ ឯកឧត្តម ម៉ក់ ថាយ សមាជិកក្រុមប្រឹក្សារាជធានី ភ្នំពេញដែលអវត្តមានក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាចំនួនបីលើកជាប់គ្នា។ ២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានីកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ ៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ ៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំ(២០២៥ -២០២៩) និងសេចក្តីព្រាងគោលការណ៍ណែនាំផ្នែកគោលនយោបាយ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានីភ្នំពេញ។ ៥- ពិនិត្យនិងអនុម័តលើសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើទឹកចិត្ត របស់រដ្ឋបាលរាជធានីភ្នំពេញ។ ៦- ពិនិត្យពិភាក្សា និងផ្តល់យោបល់លើចម្លើយតបចំពោះសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅតាមខណ្ឌ ទាំង១៤ ក្នុងឆ្នាំ២០២៣ ដើម្បីឆ្លើយតបជូនប្រជាពលរដ្ឋនៅក្នុងវេទិការបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្នុងឆ្នាំ២០២៤ នៅតាមខណ្ឌទាំង១៤។ ៧- ពិនិត្យនិងអនុម័តលើសេចក្តីព្រាងឯកសារស្តីពីការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅតាមខណ្ឌទាំង១៤ ក្នុងឆ្នាំ២០២៤៕ដោយ ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print