Gavi ត្រឡប់ទៅហ្វឹកហាត់ Barcelona វិញក្រោយរបួស ACL

ចែករំលែក៖

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Gavi បានត្រលប់មកហ្វឹកហាត់ជាមួយក្រុម Barcelona វិញកាលពីថ្ងៃព្រហស្បតិ៍ ជិត១០ខែបន្ទាប់ពីទទួលរងរបួសសរសៃចងឆ្អឹងមុខ (ACL)។

Gavi បានទទួលការវះកាត់បន្ទាប់ពីរងរបួសក្នុងការប្រកួតជម្រុះ Euro 2024 របស់អេស្ប៉ាញលើក្រុមហ្សកហ្ស៊ីកាលពីខែវិច្ឆិកាឆ្នាំមុន ហើយបានខកខានការប្រកួតដែលនៅសល់នៃរដូវកាលនេះ រួមជាមួយនឹងជ័យជម្នះរបស់អេស្ប៉ាញនៅ Euros។

Barcelona បានបង្ហោះវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កីឡាករវ័យ២០ឆ្នាំដែលកំពុងហ្វឹកហាត់ជាមួយក្រុម ប៉ុន្តែ Gavi មិនត្រូវបានគេរំពឹងថា នឹងត្រលប់មកលេងវិញនៅឡើយទេ ហើយការប្រកួតបន្ទាប់របស់ក្លិបគឺនៅក្រៅទឹកដី Girona នៅថ្ងៃអាទិត្យ។

...

ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Hansi Flick ក្រុម Barcelona បានចាប់ផ្តើមរដូវកាលដ៏ល្អឥតខ្ចោះ ដោយឈ្នះ៤លើកពីការប្រកួតចំនួន៤ដែលធ្វើឱ្យពួកគេឈរនៅលើកំពូលតារាង LaLiga ដែលមាន៤ពិន្ទុនាំមុខក្រុមការពារតំណែងជើងឯក Real Madrid ៕ (រូបភាព ៖ Reuters/CNA)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print