ម៉ូតូ​ហុងដា​ឌ្រីម​ជិះ​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូ​ADV បុក​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ស្រាល​ចំនួន​៣នាក់​

ចែករំលែក៖

​ ភ្នំពេញ​៖ ម៉ូតូ​ហុងដា​ឌ្រីម​មួយគ្រឿងជិះ​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូ​ADV បុក​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ស្រាល​ចំនួន​៣នាក់​​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ កាលពី​វេលា​ម៉ោង​៩យប់​និង​២០នាទី​យប់​ ថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ២០២៤​ នៅទល់​មុខក្រសួង​រក្ខ​ប្រមាញ់​និង​នេសាទ​ តាមបណ្តោយផ្លូវ​ព្រះ​នរោត្ដម​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ។

​ តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​២នាក់​ឪពុក​កូន​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FT 8478 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម​ទិសដៅ​ពី​ ជើង​ទៅ​ត្បូង​លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ ក៏បានបត់ឆ្វេង​ឆ្លង​ផ្លូវ​បញ្ឆិត​គោល​បំណង​ចូល​ទៅ​ច្រក​ចូល​ក្នុង​ផ្ទះ​ តែ​គាប់​ជួន​ពេល​នោះ​ដែរ​ក៏​ស្រាប់​តែ​បុរស​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ADV ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1KU 2771 បានជិះ​បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម​ទិសដៅ​ បញ្ច្រាស​គ្នា​ពី​ត្បូង​ទៅ​ជេីង​ ក៏ជ្រុល​ទៅ​បុក​គ្នា​ម៉ូតូ​ហុងដា​ឌ្រីម​ដែល​កំពុង​ឆ្លង​ផ្លូវ​យ៉ាង​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​ម៉ូតូ​ទាំង​២គ្រឿង​រងការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ​ ព្រម​ទាំង​ធ្វើ​ឲ្យ​បុរស​ជាអ្នក​ជិះ​ម៉ូតូ​ADV រងរបួស​បែក​ក្បាល​ហូរសន្លប់ស្តូក​ ចំនែក​ខាង​ម៉ូតូ​ហុងដា​ឌ្រីម​វិញ​ កូន​ជា​អ្នក​ឌុប​រងរបួស​បែក​ក្បាល​និង​បាក់​ប្រអប់​ជើង​ខាង​ស្ដាំ​ ដោយ​បុរស​ជា​ឪពុក​របួស​បែក​មុខ​ក្បាល​ហូរ​ឈាម​ អ្នក​ទាំង​បី​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សាមុយ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​ផងដែរ​ ។
​ ក្រោយ​ពេល​កេីត​ហេតុ​ ដោយ​តែ​មិន​មាន​ដំណោះស្រាយ​ម៉ូតូ​ទាំង​២គ្រឿង​ត្រូវ​សមត្ថកិច្ច​ជំនាញ​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន​រងចាំ​ដំណោះស្រាយ​នៅ​ពេល​ក្រោយ​ជា​បន្ត​ ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print