បទល្មើសក្លែងបន្លំឆបោក តាមរយៈគម្រោងមូលនិធិ

ចែករំលែក៖

ភ្នំពេញ ៖ ការឆបោកក្លែងបន្លំជាអង្គការសប្បុរសធម៌ គឺជាអំពើឆបោកផ្នែកហិរញ្ញវត្ថុ( financial crime) ពីសប្បុរសជនតាមរយៈការស្នើសុំជំនួយ ក្រោមរូបភាពធ្វើអំពើសប្បុរសជួយជនរងគ្រោះដោយសារទឹកជំនន់ ក្មេងកំព្រា ជនពិកា បរិស្ថាន និងសត្វពាហណៈជាដើម។

ឧក្រិដ្ឋជនបច្ចេកវិទ្យាអាចប្រើប្រាស់ឈ្មោះអង្គការ ឬជនរងគ្រោះ ដើម្បីស្វែងរកជំនួយនៅលើបណ្តាញសង្គមនានា និងអ៊ីនធឺណេត។ ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់វិធីសាស្ត្រឆបោកដូចខាងក្រោម៖

– សប្បុរសធម៌ក្លែងក្លាយ៖ ឧក្រិដ្ឋជនក្លែងបន្លំ បង្កើតអង្គការសប្បុរសធម៌ក្លែងក្លាយ ឬបង្កើតវែបសាយក្លែងបន្លំស្រដៀងនឹងអង្គការស្របច្បាប់ផ្សេងៗ ដោយប្រើប្រាស់ និមិត្តសញ្ញា និងពាក្យស្លោក ដើម្បីបំភាន់សប្បុរសជន

– ស្វែងរកមូលនិធិ៖ ឧក្រិដ្ឋជនប្រើប្រាស់បណ្តាញសង្គម ដើម្បីផ្សព្វផ្សាយ ឬចែកចាយរូបភាពជនរងគ្រោះដោយសារទឹកជំនន់ ជនពិកា និងក្មេងកំព្រា ដើម្បីស្វែងរកមូលនិធិដោយតម្រូវឲ្យសប្បុរសជនបរិច្ចាគថវិកាតាមរយៈគណនីបណ្តាញសង្គម ឬគេហទំព័រក្លែងបន្លំដែលបង្កើតឡើងដោយក្រុមឧក្រិដ្ឋជន

– លួចយកទិន្នន័យជនរងគ្រោះ៖ ឧក្រិដ្ឋជនលួចប្រមូលយកទិន្នន័យ គណនីធនាគារពីជនរងគ្រោះតាមរយៈតំណរភ្ជាប់ក្លែងបន្លំ ដែលជនរងគ្រោះបានធ្វើការបរិច្ចាគប្រាក់ដោយប្រើប្រាស់កាតធនាគារជាដើម។

ក្រុមការងារបច្ចេកទេសនាយកដ្ឋានកពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះល្បិចឆបោកតាមរយ:គម្រោងមូលនិធិ ដូចខាងក្រោម៖

– កុំធ្វើការបរិច្ចាកប្រាក់ទៅលើមូលនិធិដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គម

– សូមកុំចុចតំណរភ្ជាប់នានាដែលគ្មានប្រភពច្បាស់លាស់

– សូមរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ករណីលោកអ្នកប្រទះឃើញមានគម្រោងឆបោកនានាលើបណ្តាញសង្គម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print