ភ្នំពេញ ៖ នាយរងការិយាល័យគ្រឿងញៀនចិត្តជាអ្នកប្រដាល់ ធ្វើជាប៉ូលិសម៉ាត់លើប៉ូលិសអគ្គិភ័យមួយដៃស្ទើរដាច់ផ្ងារ ឯប៉ូលិសអគ្គិភ័យបានម៉ាត់លើមនុស្សម្នាក់ទៀតឈាមពេញមុខ ស្រុកមានច្បាប់ មានកាមេរ៉ាគ្រប់ដៃ គឺបង្ហាញពីការប្រើហិង្សា សុទ្ធតែមន្ត្រីអនុវត្តច្បាប់ ។
នេះជាអំពើហិង្សាវាយគ្នារវាងមន្រ្តីនគរបាល នឹងមន្រ្តីនគរបាល ដែលកើតឡើងគ្រាន់តែបើកម៉ូតូនិងបើកឡាន
វាក់អឺគ្នា កាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅក្រោយមន្ទីរពេទ្យលោកសង្ឃ ខណ្ឌទទួលគោក។
ជនដែលវាយដូចបង្ហាញនៅក្នុងវីដេអូនេះ គឺលោកវរសេនីយ៍ទោ ឆាយ វណ្ណៈ នាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយជនដែលត្រូវគេវាយ គឺជាមន្រ្តីនគរបាលពន្លត់អគ្គិភ័យប្រចាំខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ក្នុងករណីនេះមិនដឹងថា សមត្ថកិច្ចជំនាញមានចំណាត់ការបែបណាទេ (មានវីដេអូ) ៕ ដោយ ៖ សិលា
...