ខេត្តសៀមរាប÷ សមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងមានការចូលរួមពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប គណៈប្រតិភូអមដំណើរ និងមន្ទីរអង្គភាពជុំវិញខេត្ត នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍ រុនតាឯក ភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។
សកម្មភាពពិនិត្យនិងព្យាបាលជំងឺបានប្រព្រឹត្តទៅនៅសាលាបឋមសិក្សា-វិទ្យាល័យ ហ៊ុន សែនរុនតាឯកស្ថិតនៅតំបន់អភិវឌ្ឍន៍រុនតាឯកចាប់ពីវេលាម៉ោង៦និង៣០នាទីព្រឹកដល់ម៉ោង១២ថ្ងៃត្រង់។ ប្រជាពលរដ្ឋដែលបានមកទទួលសេវាពិនិត្យជំងឺសរុប
៩ ២២៤ ករណី។ នេះបើយាងតាមការបញ្ជាក់របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ។
ប្រជាពលរដ្ឋដែលបានមកទទួលការពិនិត្យ និងព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ពិសេសពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ទាល់បានបង្ហាញនូវសេចក្តីត្រេកអរក្រែលែងចំពោះទឹកចិត្តឈឺឆ្អាលនិងគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋដែលកំពុងរស់នៅលើទឹកដីកំពុងអភិវឌ្ឍន៍៕