លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូច ខាងក្រោម ៖

១- ការដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើ ឯកឧត្តម លី យ៉ុងផាត់ គឺពាក់ព័ន្ធតែលើ ឯកឧក្តម លី យ៉ុងផាត់ ម្នាក់តែប៉ុណ្ណោះ។
២- មូលហេតុអីលុយមិនទាន់បានបូកសរុបផង = គឹម សុខ ដឹងថាយកទៅធ្វើផ្លូវឆ្ងាយពីខ្សែព្រំដែនដើម្បីដឹកឈើ?
៣- ដាក់ទណ្ឌកម្ម ឯកឧត្តម លី យ៉ុងផាត់ និងគ្រឹស្ថានធ្វើអាជីវកម្ម = តែឮ តែថា មិនឃើញឯកសារជាភ័ស្តុតាង?
៤- បើដឹងថាមានយុត្តិសាស្ត្រចេ្រះស៊ីដែក = ហេតុម៉េចបានជាមិនរួមគ្នាការពារកុំឲ្យច្រេះស៊ីដែកបាន?
៥- មានតែខ្មែររួមសាមគ្គីគ្នាទេទើបការពារឯករាជ្យ អធិបតេយ្យជាតិនិងបូរណភាពទឹកដីបាន = បញ្ហាសំខាន់ទប់ស្កាត់ឲ្យបានឧបាយកលរបស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលតែងតែបំបែកបំបាក់ខ្មែរ។
៦- ការផ្អាកការងារបស់ក្រុមហ៊ុន លី យ៉ុងផាត់ នៅស្ទឹងមេទឹក = ជារឿងដោយឡែកពីបញ្ហាផ្សេងពាក់ព័ន្ធតែការមិនគោរពកិច្ចសន្យាវិនិយោគប៉ុណ្ណោះ។
៧- ទំនាស់ជាមួយក្រុមហ៊ុន = គប្បីប្តឹងទៅតុលាការពីការមិនគោរពកិច្ចសន្យារវាងភាគី?
៨- វិវាទការងារត្រូវដោះស្រាយតាមច្បាប់ស្តីពីការងារ = បើមិនយកច្បាប់ស្តីពីការងារមកដោះស្រាយទេ មិនអាចដោះស្រាយចេញទេ។
៩- អ្នកល្មើសច្បាប់ទេដែលត្រូវចាប់ខ្លួន = សមត្ថកិច្ចមិនដែលចាប់មនុស្សអត់ខុសទេ?
១០- អង្គការដែលមានឈ្មោះថាអង្គការមាតាធម្មជាតិត្រូវបានលុបឈ្មោះចេញហើយ = ការយកឈ្មោះអង្គការនេះមកប្រើជាអំពើខុសច្បាប់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print