ក្រសួងសន្តិសុខជាតិអាមេរិក DHS បានប្រកាសថា ក្រុមភេរវកម្ម IS បានបើកការវាយប្រហារភេរវកម្មនៅអឺរ៉ុបប្រមាណ១០០លើកក្នុងរយៈពេល២ឆ្នាំកន្លងមក។ ចំណុចដែលគួរឲ្យប្រកាសអាសន្ននោះគឺនៅដើមឆ្នាំ២០១៦ មានការវាយប្រហារទទួលបានជោគជ័យរហូតដល់ទៅ ៤៤ភាគរយ។
តាមរបាយការរបស់ DHS ការវាយប្រហារភេរវកម្មច្រើនបំផុតនៅលើទឹកដីអាមេរិក ដោយមានការវាយប្រហារដល់ទៅ៤១លើក ។ ទីពីរគឺបារាំងមានការវាយប្រហារ២០លើក ក្នុងរយពេលពីរឆ្នាំកន្លងមក។ ការវាយប្រហារលើកទី១នៅខែកម្ភៈ២០១៤ និងការវាយប្រហារលើកទី១០០នៅថ្ងៃទិ១៤ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុង Nice ប្រទេសបារាំង ។ ការវាយប្រហារលើកទីមួយរបស់ក្រុម IS បរាជ័យ ចំណែកការវាយប្រហារលើកទី១០០ ទទួលបានជោគជ័យ។
តាមរបាយការរបស់ DHS បញ្ចាក់ថា ការវាយប្រហារភេរវកម្មនាពេលចុងក្រោយនេះសម្លាប់មនុស្សច្រើនជាងពេលមុនៗ។ នៅក្នុងឆ្នាំ២០១៥ ការវាយប្រហារភេរវកម្មស្លាប់មនុស្សតែ ៧២០នាក់ ។ ចំណេកនៅក្នុងឆ្នាំ២០១៦ បានកើនឡើងរហូតដល់ទៅ ៨៧៥នាក់។ ទាំងនោះបង្ហាញយ៉ាងច្បាស់ថា ក្រុម IS បានឡើងគម្រោងល្អប្រសើរជាងពេលមុន។
ការវាយប្រហារកើនឡើងក៏ដោយសារតែក្រុមជនអន្តោបវេសចូលមកទឹកដីអឺរ៉ុបកាន់តែច្រើនឡើងៗតាមជនភៀសខ្លួន។ ប៉ូលិសអឺរ៉ុបធ្លាប់បានប្រកាសថា មានភេរវករ IS ប្រមាណ៤០០នាក់បានចូលទៅក្នុងទឹកដីអឺរ៉ុបឡើងគម្រោងវាយប្រហារទៅលើទីតាំងសំខាន់ៗ។
កន្លងមកការវាយប្រហារនៅក្នុងប្រទេសបារាំង ប៊ែលហ្ស៊ិច និងអាល្លឺម៉ង់ ទទួលបានជោគជ័យដោយសម្លាប់មនុស្សជាច្រើនរយនាក់។ ភេរវករបានប្តូរយុទ្ធសាស្ត្រដើម្បីបញ្ចៀសការចាប់បានពីប៉ូលិស ដូចជាការវាយប្រាហារដោយកាំបិទ និងបើកឡានបុករះដូចនៅទីក្រុងNice ប្រទេសបារាំងជាដើម៕
ប្រែសម្រួល៖ ម៉ែវ សាធី