ជនជាតិញ៉ូហ្សេឡែនម្នាក់ប្រើប្រាស់ថ្នាំញៀនហួសកម្រិតស្លាប់ក្នុងសណ្ឋាគារយីហោ Harmony

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែសារធាតុញៀនប្រភេទម៉ហ្វីន បានធ្វើឲ្យស្រ្តីជនជាតិញ៉ូហ្សេឡែនម្នាក់បានគាំងបេះដូងស្លាប់នៅក្នុងបន្ទប់សណ្ឋាគារយីហោយីហោ Harmony ព្រោះតែគាត់ប្រើប្រាស់នូវសារធាតុញៀនហួសកម្រិតបណ្ដាលឲ្យដួលផ្កាប់មុខស្លាប់តែម្តង ។

...

ហេតុការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ បន្ទប់លេខ៦០៣ ជាន់ទី៦ នៃសណ្ឋាគារយីហោ Harmony ទីតាំងលេខ២៤ ភូមិ០៥ ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

ស្រ្តីរងគ្រោះឈ្មោះ Main Andrea Mary កើតនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ១៩៦៣ ជាភ្ញៀវទេសចរណ៍កាន់លិខិតឆ្លងដែនលេខ Ln 915409 ស្នាក់នៅបណ្តោះអាសន្ននៅសណ្ឋាគារកើតហេតុ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងមិត្តភ័ក្រ៤នាក់ទៀតបានមកជួលបន្ទប់សណ្ឋាគារកើតហេតុស្នាក់នៅផ្សេងៗពីគ្នាកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៣១ខែកក្តាឆ្នាំ២០១៦ ដោយជនរងគ្រោះស្នាក់នៅបន្ទប់កើតហេតុលុះដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១៣និង៣០នាទីមានមិត្តភ័ក្រដែលស្នាក់នៅបន្ទប់ផ្សេងបានទូរស័ព្ទចូលជនរងគ្រោះដើម្បីបបួលចេញទៅក្រៅតែមិនមានការឆ្លើយតបលុះដលថ្ងៃទី០៥ ខែសីហា ដោយខាងបុគ្កលិកសណ្ឋាគារបានទូរស័ព្ទចូលបន្ទប់ជនរងគ្រោះនៅតែមិនមានការឆ្លើយតបនោះ ហើយម្យ៉ាងវិញទៀតបន្ទប់ជាប់សោរទ្វារទៀតនោះទើបខាងសណ្ឋាគារបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានរហូតគណៈកម្មការចំរុះចុះសម្រេចបើកទ្វារបន្ទប់មើលស្រាប់តែឃើញស្រ្តីជនបរទេសរូបនោះលត់ជង្គង់ស្លាប់ផ្កាប់មុខនៅក្បែរគ្រែពូកតែម្តង។

ដោយឆ្លងតាមការពិនិត្យរបស់លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យសាលាដំបូងរាជធានីភ្នំពេញនិងសមត្ថកិច្ចជំនាញបានបញ្ជាក់ថា ស្រ្តីរងគ្រោះពិតជាស្លាប់ដោយសារការប្រើប្រាស់ថ្នាំញៀនប្រភេទម៉ហ្វីនហួសកំរិតទើបបណ្ដាលឲ្យគាំងបេះដូងស្លាប់តែម្តង ។

បច្ចុប្បន្នសាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកនៅមន្ទីរពេទ្យខ្មែរសូវៀត ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយក ៕

4 3 1 2

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print