ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ កម្លាំងជលផល សហការរជាមួយអាវុធហត្ថខេត្ត និង នគរបាលសេដ្ឋកិច្ចខេត្ត ដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បាន ចុះបង្រ្កាបនិងរឹបអូស ឧបលរណ៍នេសាទខុសច្បាប់របស់ក្រុមឈ្មួញនេសាទជនជាតិវៀតណាម ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។
...
ជំនាញជលផលបានប្រាប់ឲ្យដឹងថា ការរឹបអូសមងរបស់ក្រុមឈ្មួញ ជនជាតិវៀតណាមទាំងអស់នេះ គឺយើងបានយកមករក្សាទុក នៅខណ្ឌរដ្ឋបាលជលផលដើម្បី ត្រួតពិនិត្យ ហើយនៅពេលដែលយើងពិនិត្យទៅឃើញថា ក្រឡាមង ត្រូវនឹងច្បាប់អនុញាត គឺយើងនឹងដោះលែងវិញ ប៉ុន្តែបើក្រឡាមង មានលក្ខណៈ ខុសស្តង់ដារដែលច្បាប់អនុញាត្តអោយប្រើប្រាស់នោះ យើងនឹងរឹបអូសយកមករក្សាទុក ដើម្បីដុតបំផ្លាញចោល។
បច្ចុប្បន្នវត្ថុតាងបទល្មើសត្រូវបានជំនាញ រឹបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលជលផលរួចរាល់ហើយ ៕
ដោយ៖ វុទ្ធ ឦសាន្ត
...