សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទឹកជ្រោះប៊ូស្រា គឺជាបេះដូងនៃខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះលើប្រព័ន្ធតេឡេក្រាមផ្លូវការថា ៖ ពេលនិយាយពីខេត្តមណ្ឌលគិរី អ្នកទេសចរតែងតែនឹកឃើញនូវទឹកជ្រោះប៊ូស្រា ដំបូងគេបង្អស់ ។ ទឹកជ្រោះនេះ ស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី មានចម្ងាយ៣៣គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ ។

នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តថា ៖ ទឹកជ្រោះនេះ មានទេសភាពដ៏ស្រស់ត្រកាលបូករួមទាំងការរៀបចំលម្អបន្ថែម ដែលផ្តល់ភាពងាយស្រួលដល់អ្នកទេស ចរ ហើយក៏បានទាក់ទាញអ្នកទេសចរបានកាន់តែច្រើនផងដែរ។ ទឹកជ្រោះប៊ូស្រា បានចែកចេញជាបីដំណាក់ ដោយទី១ ហូរធ្លាក់ក្នុងកម្ពស់៨ទៅ១២ម៉ែត្រ ដែលមានទទឹង១៥ម៉ែត្រ នៅរដូវវស្សា និងកម្ពស់ពី១០ ទៅ១៥ម៉ែត្រ នៅរដូវប្រាំង។  ដំណាក់ទី២ ហូរធ្លាក់ពីកម្ពស់១៥ ទៅ២០ម៉ែត្រ និងមានទទឹង២០ម៉ែត្រនៅរដូវវស្សា និងកម្ពស់ពី១៨ ទៅ២៥ម៉ែត្រ នៅរដូវប្រាំង។ ចំណែក ដំណាក់ទី៣ ហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងដំណាក់ទី២ ហើយល្បាក់នេះ មិនមានមនុស្សទៅដល់នោះទេ ពីព្រោះជាតំបន់ព្រៃក្រាស់ និងតំបន់សម្បូរសត្វព្រៃ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print