ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់ស្តីពីស្ថានភាពនៅក្នុងប្រទេសលីបង់

ចែករំលែក៖

អន្តរជាតិ ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី២០  ខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីពិភាក្សាអំពីស្ថានភាពចុងក្រោយបង្អស់នៅក្នុងប្រទេសលីបង់។តំណាងអង្គប្រជុំបានព្រមានថា ការវាយប្រហារនាពេលថ្មីៗនេះដែលកើតឡើងនៅក្នុងប្រទេសលីបង់បានសម្គាល់ “ការវិវឌ្ឍថ្មី” របស់សង្គ្រាម ហើយបានអំពាវនាវឱ្យភាគីទាំងអស់បញ្ឈប់សកម្មភាពអរិភាពជាបន្ទាន់ ។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ពេលលោក DiCarlo អគ្គលេខាធិការរងអង្គការសហប្រជាជាតិជម្រាបជូនដំណឹងដល់ក្រុមប្រឹក្សាសន្តិសុខ លោកបានថ្លែងថា ជិកមួយឆ្នាំកន្លងមកនេះ  សកម្មភាពអរិភាពបានកើតឡើងស្ទើរតែរៀងរាល់ថ្ងៃនៅតំបន់”ខ្សែបន្ទាត់ពណ៌ខៀវ” នៅតាមព្រំដែនរវាងអ៊ីស្រាអែល និងលីបង់ ហើយការវិវឌ្ឍន៍ថ្មីៗគួរឱ្យព្រួយបារម្ភ។ លោក DiCarlo បានអំពាវនាវឱ្យភាគីពាក់ព័ន្ធបញ្ឈប់ការបាញ់គ្នាជាបន្ទាន់ ដោះលែងអ្នកជាប់ឃុំទាំងអស់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ និងបង្កើនជំនួយមនុស្សធម៌ឱ្យបានច្រើនដល់តំបន់ហ្កាហ្សា។ 

ថ្ងៃទី១៩  ខែកញ្ញា  លោក Firas Abyad រដ្ឋមន្ត្រីសុខាភិបាលសាធារណៈលីបង់បានថ្លែងថា    ការផ្ទុះឧបករណ៍ទំនាក់ទំនងនៅប្រទេសលីបង់កាលពីនៅថ្ងៃទី ១៧ និង១៨ខែកញ្ញាបានធ្វើឱ្យមនុស្សចំនួន ៣៧ នាក់ស្លាប់បាត់បង់ជីវិត និងមាន ២៩៣១ នាក់រងរបួសទៀត ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print