វ៉ាលីស្បែកពណ៌ខ្មៅដ៏អាថ៌កំបាំងបានដើរតាមប្រធានាធបិតីអាមេរិកនៅគ្រប់ ទិសទីជុំវិញពិភពលោក ហើយវ៉ាលីនោះជាកុងតាក់បញ្ជាគ្រាប់បែកបរមាណូដែលអាចបញ្ជាបានពីគ្រប់ទិសទីនៅជុំវិញពិភពលោក។
«មិនត្រូវទុកឲ្យគាត់ដាក់ដៃលើកុងតាក់នោះ» ទាំងនោះជាការប្រកាសរបស់បេក្ខភាពប្រធានាធិតីមេរិកមកពីគណបក្ស ប្រជាធិបតេយ្យលោកស្រី ហ៊ីលឡារី គ្លីន តុន។ ចំណែកមហាសេដ្ឋី ដូណាល់ ត្រាំ វិញបញ្ជាក់ថា «ខ្ញុំជាមនុស្សចុងក្រោយ ដែលប្រើប្រាស់គ្រាប់បែកបរមាណូ»។
រឿងរ៉ាវពីឃ្លាំងអាវុធប្រល័យលោក ដែលអាចសម្លាប់មនុស្សយ៉ាងតិច២ពាន់លាននាក់ក៏ដូចជាសិទ្ធិក្នុងការបញ្ជាគ្រាប់បរមាណូនោះស្ថិតក្នុងដៃប្រធានាធិបតីជាប្រធានបទក្តៅក្នុងការពិភ្សានៅទូទាំងអាមេរិក។
លេខសម្ងាត់កុងតាក់បញ្ជាគ្រាប់បែក បរមាណូស្ថិតក្នុងវ៉ាលីពណ៌ខ្មៅផលិតពី អាលុយមីញ៉ូម ស្រោបស្បែក មានទម្ងន់ ២០គីឡូក្រាម។ ប្រធានាធិបតីអាមេរិក គ្រប់ជំនានគឺបាននាំទៅជាប់ខ្លួនជានិច្ចទៅទោះទស្សនកិច្ចទីណាក្តី។ វ៉ាលីនោះត្រូវ បានការពារនិងដឹកជញ្ជូនដោយមន្ត្រី៥រូបមកពី៥កងពលបរមាណូ។
អតីតអ្នកទទួលខុសត្រូវកាន់វ៉ាលីបរមាណូសម្រាប់អតីតប្រធានាធិបតី ប៊ីល គ្លីនតុន លោក Robert Patterson បញ្ជាក់ថា «គ្រប់ពេលយើងមានការព្រួយបារម្ភភ័យខ្លាច ដោយក្នុងនោះអាចសម្លាប់ជីវិតមនុស្សជាង ២ពាន់លាននាក់។ មន្ត្រីដែលកាន់វ៉ាលីនោះទទួលការហ្វឹកហាត់ ជាពិសេសដើម្បីជួយប្រធានាធិបតីក្នុងពេលមានសង្គ្រាម បរមាណូកើតឡើង។ ដើម្បីបញ្ជាបានប្រធានាធិបតីត្រូវបើប្រាស់កាតមួយមានលេខសម្ងាត់ដាក់ជាប់តាមខ្លួនជានិច្ចដើម្បីអាចបញ្ជាបាន។ វ៉ាលីនោះត្រូវបានគេឲ្យរហស្ស នាមថា «ប៉េងប៉ោង» ចំណែកកាត់លេខ សម្ងាត់ហៅថា «នំស្រួយ» វត្ថុទាំង២នោះគឺនៅជាប់ប្រធានាធិបតីជារៀងរហូតសូម្បីតែនៅក្នុងរថយន្តជណ្តើរយន្តឧទ្ធម្ភាគ ចក្រ។
លោក Bill Gulley អតីតប្រធានកា រិយាល័យយោធារបស់សេតវិមានបាន បញ្ជាក់ថា «កាត» និងវ៉ាលីបានផ្ទុកនូវឯកសារសំខាន់ៗ៧៥ទំព័រ ក្នុងនោះមានជម្រើស ក្នុងការវាយប្រហារបរមាណូតបតទៅលើគូសត្រូវ។ មានសៀវភៅបញ្ជាក់ពីទីតាំង អាថ៌កំបាំងបំផុតសម្រាប់លាក់ខ្លួនប្រធានាធិបតីពេលមានអាសន្ន និងប្រព័ន្ធប្រកាស អាសន្នបន្ទាន់។
វ៉ាលីបរមាណូខាងលើក៏ទៅជាមួយលោក អូបាម៉ា ទៅកាន់កន្លែងគោរពវិញ្ញា ណក្ខន្ធអ្នករងគ្រោះដោយការទម្លាក់គ្រាប់បែកនៅហ៊ីរ៉ូស៊ីម៉ាពីអាមេរិកផងដែរ។
ប្រធានាធិបតីអាមេរិកមានសិទ្ធិបញ្ជាគ្រាប់បរមាណូជាង២.០០០គ្រាប់ដែល បំពាក់នៅលើកាំជ្រួចមីស៊ីលឆ្លងទ្វីបត្រូវបាន ដាក់ពង្រាយនៅគ្រប់ទិសទីជុំវិញពិភពលោក។ មីស៊ីលបរមាណូទាំងនោះនឹងត្រូវបាញ់ចេញក្នុងរយៈពេលប៉ុន្មាននាទីក្រោយ ប្រធានាធិបតីបានបញ្ជាវាយប្រហារនៅគ្រប់ ទីកន្លែងលើភពផែនដី។ ក្នុងរយៈពេលតែ ៣០នាទីបរមណូទាំងនោះនឹងទៅដល់គោលដៅ ហើយមានការបំផ្លាញខ្លាំងជាងបរមាណូដែលទម្លាក់នៅហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុនកាលពី៧១ឆ្នាំមុនជាង២០ដង។
ទាំងនោះហើយបានជាអ្នកវិភាគនយោបាយអាមេរិកជាច្រើនរូបបញ្ជាក់ថា លោក ត្រាំ មិនអាចគ្រប់គ្រងលេខសម្ងាត់បរមាណូអាមេរិកនោះឡើយមានន័យថា លោកមិនអាចក្លាយជាប្រធានាធិបតីអាមេរិកបាន ឡើយ។
ក្នុងរយៈពេលខ្លីប៉ុណ្ណោះដែលលោកត្រាំបានក្លាយជាបេក្ខភាពប្រធានាធិបតីនោះលោកបានសួរ៣លើកមកហើយពី អាវុធបរមាណូរបស់អាមេរិក ដោយលោកបានសួរទៅអ្នកឯកទេសកិច្ចការបរទេសថា ហេតុអ្វីបានជាអាមេរិកមិនប្រើប្រាស់ អាវុធបរមាណូដែលខ្លួនមាននៅក្នុងដៃ។
ព័ត៌មានខាងលើត្រូវបានអ្នកដឹកនាំកម្មវិធីរបស់បណ្តាញទូរទស្ស MSNBC លោក Joe Scarborough ទម្លាយនៅក្នុងបទសម្ភាស៍ មួយជាមួយអតីតអគ្គនាយក CIA លោក Michael Hayden ដែលបានចាក់ផ្សាយ នៅថ្ងៃទី៤ ខែសីហា។
លោក Joe Scarborough បានបញ្ជាក់ ថា «កាលពីប៉ុន្មានខែមុនអ្នកឯកទេសពីគោលនយោបាយការបរទេសបានជួប ពិភាក្សាជាមួយលោកត្រាំ ហើយលោក បានសួរថា ហេតុអ្វីបានជាយើងមិនប្រើ ប្រាស់អាវុធបរមាណូដែលយើងមាន»។
សកម្មភាពខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋានដោយកន្លង មកមិនដែលមានបេក្ខភាពណាមួយសួរនាំពីអាវុធបរមាណូជាច្រើនលើកមុនពេល ក្លាយជាប្រធានាធិបតីនោះឡើយ។ ទាំងនោះហើយបានធ្វើឲ្យមានសំណួរជាច្រើនចោទសួរថា តើលោកត្រាំនឹងប្រើប្រាស់អាវុធ បរមាណូឬពេលលោកឡើងកាន់តំណែងជាប្រធានាធិបតីឬ?
ទាំងនោះហើយបានធ្វើឲ្យអ្នកនយោ បាយអាមេរិកព្រួយបារម្ភទាំងអ្នកនយោបាយ នៅក្នុងបក្សសាធារណរដ្ឋ និងប្រជាធិប តេយ្យមិនចង់ឲ្យលោក ត្រាំ ជាប់ឆ្នោត ឡើយ។
នៅក្នុងមហាសន្និបាតបក្សមន្ត្រីជាន់ ខ្ពស់ជាច្រើននៅក្នុងគណបក្សសាធារណ រដ្ឋមិនបានចូលរួមនោះឡើយដូចជាអតីតប្រធានាធិបតី ប៊ូល ជាដើម ដោយសារតែ មិនពេញចិត្តទៅនឹងគោលនយោបាយដឹកនាំតាមបែបក្តៅក្រហាយរបស់លោក ត្រាំ ។
អ្នកវិភាគជាច្រើនបានព្រួយបារម្ភថា សង្គ្រាមបរមាណូនឹងផ្ទុះឡើងប្រសិនបើលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីពេល នោះពិភពលោកទាំងមូលនឹងក្រឡាប់ចាក់ សង្គ្រាមបរមាណូកើតឡើងភពផែនដីនឹង វិនាសកម្មជាមិនខានឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី