បាញ់​ប្រហារ​នៅ​ផ្សារ​​ភាគ​ឦសាន​ឥណ្ឌា​ស្លាប់១២នាក់

ចែករំលែក៖

ប៉ូលិសឥណ្ឌាបានបញ្ចាក់ថា ក្រុមផ្តាច់ទឹកដីនិយមបូដូ NDFB បានបើកការបាញ់ប្រហារនៅក្នុងផ្សារបណ្តាលឲ្យមានមនុស្ស១២នាក់ស្លាប់។ ការវាយប្រហារនោះក៏មានការប៉ះទង្គិចជាមួយក្រុមប៉ូលិសផងដែរ ។ ក្រុមខ្មាន់កាំភ្លើងបានគប់គ្រប់បែកដៃចូលក្នុងផ្សារបង្ករឲ្យមានអគ្គិភ័យកើតឡើង ។

ហេតុការខាងលើកើតឡើងនៅក្នុងផ្សា Balajan រដ្ឋអាំសសាំ ភាគភាគឦសានប្រទេសឥណ្ឌា។ ភ្លាមៗក្រោយហេតុការណ៍ប៉ូលិសលើកឡើងថា ជនប្រដាប់អាវុធទាំងនេះជាសកម្មជនក្រុមផ្តាច់ទឹកដីនិយមបូដូ។ ក្រុងបាឡាចាន់ ស្ថិតនៅតំបន់មួយជិតព្រំដែនប៊ូតង់។ ក្នុងអតីតកាលនៅតំបន់នេះក្រុមផ្តាច់ទឹកដីនិយមបូដូធ្លាប់ធ្វើសកម្មភាពទាមទារឯករាជ្យសម្រាប់ប្រជាជនកុលសម្ព័ន្ធបូដូ។

រដ្ឋអាសសាំឥណ្ឌា ក៏ជាប់ព្រំដែនជាមួយបង់ក្លាដែសដែរ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋអាសសាំ បានទទួលសុខសន្តិភាពបន្តិចមកវិញ ប៉ុន្តែនៅតែចៀសមិនផុតពីភាពតានតឹងបង្កឡើងដោយក្រុមកុលសម្ព័ន្ធបូដូ ក្រុមអ្នកកាន់សាសនាអ៊ិស្លាម និងក្រុមកុលសម្ព័ន្ធអាឌីវ៉ាស៊ី។ សហគមន៍ទាំង៣ នេះមានជម្លោះធ្ងន់ធ្ងរនឹងគ្នាដោយសារបញ្ហាដីធ្លី។ ប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមបូដូ បានធ្វើការវាយប្រហារបង្ហូរឈាមប្រឆាំងក្រុមអ្នកកាន់សាសនាអ៊ិស្លាម និងក្រុមកុលសម្ព័ន្ធអាឌីវ៉ាស៊ី។

កាលពីឆ្នាំ២០១៤ ក្រុមបះបោរប្រដាប់អាវុធបានបើកការវាយប្រហារជាច្រើន សម្លាប់មនុស្សប្រមាណ ៦៩នាក់ ក្នុងនោះមានកុមារ ១៨នាក់។ ដោយសារហិង្សាមនុស្សរាប់ពាន់នាក់បានភៀសខ្លួនពីតំបន់៕

1 2

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print