កៀកថ្ងៃប្រឡងបាក់ឌុប! ប្អូនៗមកដឹងរឿង ១៧ យ៉ាង ដែលបេក្ខជនមិនគួរធ្វើកំឡុងពេលប្រឡងបាក់ឌុប ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ តើប្រការអ្វីខ្លះដែលបេក្ខជនមិនត្រូវអនុវត្តក្នុងដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ?

ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់យ៉ាងច្បាស់ថា ៖ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រការដែលបេក្ខជនមិនត្រូវអនុវត្ត មានដូចខាងក្រោម៖

១• មិនត្រូវមកដល់មណ្ឌលប្រឡងក្រោយជួងទី២

២• មិនត្រូវស្លៀកពាក់ឯកសណ្ឋានកងប្រដាប់អាវុធចូលក្នុងមណ្ឌលប្រឡង

៣• មិនត្រូវយកសៀវភៅ និងសំណៅឯកសារគ្រប់រូបភាពចូលក្នុងមណ្ឌលប្រឡង ៤• មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវអាវុធ ជាតិផ្ទុះ ទូរសព្ទដៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ សៀវភៅ សំណៅឯកសារ ប្រដាប់គិតលេខ នាឡិកាដៃដែល មានប្រដាប់គិតលេខ កាតាប កាបូបយួរដៃ ថង់ សម្លៀត កញ្ចប់ផ្សេងៗ និងទឹកលុប ពណ៌ស

៥• មិនត្រូវចូលក្នុងបន្ទប់ប្រឡង មុនពេលអនុរក្សហៅឈ្មោះ

៦• មិនត្រូវប្រើពាក្យសំដី ឬអាកប្បកិរិយាមិនសមរម្យក្នុងមណ្ឌលប្រឡង ឬបង្កជម្លោះនៅក្នុង មណ្ឌលប្រឡង ឬក្នុងបន្ទប់ប្រឡង ដោយគំរាមកំហែងលើបេក្ខជនដទៃ 

៧•មិនត្រូវបដិសេធ ប្រឆាំងតបត ឬបង្កបាតុភាពដោយពាក្យសំដី ដោយកាយវិការ ចំពោះការត្រួតពិនិត្យរបស់អ្នកមានសមត្ថកិច្ច ឬមេប្រយោគក្នុងការពិនិត្យ ស្រាវជ្រាវរើរកសំណៅឯកសារ និងសម្ភារៈផ្សេងៗ ដែលត្រូវហាមឃាត់ មិនឱ្យយកចូលក្នុងមណ្ឌលប្រឡង 

៨• មិនត្រូវធ្វើចម្លើយវិញ្ញាសានៅលើសន្លឹកកិច្ចការណាដែលគ្មានហត្ថលេខារបស់អនុរក្ស

៩• មិនត្រូវចម្លងប្រធានវិញ្ញាសាចូលក្នុងក្រដាសដទៃ និងមិនត្រូវបោះប្រធានវិញ្ញាសាចេញក្រៅ បន្ទប់ប្រឡងឡើយ

១០• មិនត្រូវងើបឈរ ងាកឆ្វេង ស្តាំ កើតឈ្ងោកទៅមុខ បែរទៅក្រោយ ឬដើរចេញពីកន្លែង អង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស

១១• មិនត្រូវសរសេរកិច្ចការហើយអានខ្លាំងៗ ឮដល់អ្នកជិតខាង ឬឆក់អូសទាញយកសន្លឹក កិច្ចការរបស់អ្នកដទៃដាក់ពីមុខ ឬដាក់ពីក្រោមសន្លឹកកិច្ចការរបស់ខ្លួនឡើយ

១២• មិនត្រូវប្តូរគ្នានូវសន្លឹកកិច្ចការ ឬក្រដាសព្រាង ឬផ្ទៀងផ្ទាត់ចម្លើយ ឬចម្លងគ្នា និងមិនត្រូវ ដាក់សន្លឹកកិច្ចការឆ្ងាយពីមុខរបស់ខ្លួន បង្កឱ្យអ្នកដទៃមើល ឬអូសឆក់យកបាន

១៣• មិនត្រូវធ្វើសញ្ញាសម្គាល់លើសន្លឹកកិច្ចការ ដើម្បីធ្វើឱ្យគេស្គាល់អាគតដ្ឋានរបស់ខ្លួន ដូចជា សរសេរ អក្សរប្លែកពីតួអក្សរទាំងអស់ក្នុងកិច្ចការ ធ្វើសញ្ញាផ្សេងៗ ឬគូសបន្ទាត់ខុសប្រក្រតី ឬសរសេររំលងបន្ទាត់ជាដើម

១៤• មិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់ខ្លួន និងមិនត្រូវហែក ឬលាក់សន្លឹកកិច្ចការអ្នកដទៃ

១៥• មិនត្រូវបំផ្លាញ ឬធ្វើឱ្យខូចខាតសម្ភារៈនៅក្នុងបន្ទប់ប្រឡង ដូចជាដោះទ្វារ បង្អួច ធ្វើឱ្យ របើកជញ្ជាំងក្ដារ ធ្វើឱ្យបាក់បែកតុ កៅអី ឬក្តារខៀនជាដើម

១៦• មិនត្រូវឱ្យអ្នកដទៃប្រឡងជំនួស ឬសរសេរបំពេញបន្ថែមលើសន្លឹកកិច្ចការខ្លួនជាដាច់ខាត

១៧• មិនត្រូវប្រើពាក្យសំដី និងអាកប្បកិរិយាដែលនាំឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការ ប្រឡងឬ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់មេប្រយោគ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print