ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាលស្រុកបានធ្វើការ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីធ្វើឲ្យខូចខាតដោយចេតនា នៅស្រុកស្វាយទាប។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនារសៀលថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៤នេះថាជនសង្ស័យមានឈ្មោះ ភោគ បូរីភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ លៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រភពបន្តថា ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង១២និង១៥នាទី ថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចភូមិ ថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។
ចំណែកម្ចាស់រថយន្តដែលរងការខូចខាតមានឈ្មោះ ភោគ នី ភេទប្រុសអាយុ៥៥ឆ្នាំ មុខរបរ សមាជិកក្រុមប្រឹក្សាស្រុកស្វាយទាបរស់នៅភូមិ ថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។
ប្រភពដដែលបន្តថា មានសេចក្តីរាយការណ៍ថា មានករណីធ្វើឲ្យខូចខាតដោយចេតនាមួយកើតទ្បើង បង្ករទ្បើងដោយសង្ស័យឈ្មោះ ភោគ បូរី
បានយកដុំថ្មដំបង និងដុំឥដ្ឋវាយកញ្ចករថយន្តម៉ាកកូរ៉ូទ្បារបស់របស់ប្រជាពរដ្ឋឈ្មោះ ភោគ នី បណ្ដាលឲ្យរងការខូចខាតបែក០៣ផ្ទាំង។
ក្រោយពេល ធ្វើសកម្មភាពរូចសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរ ព្រមទាំងវត្ថុតាង មកកាន់អធិការដ្ឋានស្រុកស្វាយទាបដើម្បីចាត់ការបន្តតាមច្បាប់។