នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១០ និង ៤៩ នាទី ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងតាមមតិចង្អុលការដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ដឹកនាំដោយលោក វ.ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ និងដោយមានការសម្របសម្រួលពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជាអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ក្នុងករណីរប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រោយវិហាចាមស្ថិតក្នុងភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនសង្ស័យដែលបានឃាត់ខ្លួន
១- ឈ្មោះ ភាព មេសា ភេទប្រុស អាយុ៣៩ ឆ្នាំ រស់នៅភូមិកប៉ាស់ ឃុំឈេីតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បានធ្វើតេស្តទឹកនោមវិជ្ជមាន(+)មានផ្ទុកសារធាតុញៀននៅក្នុងទឹកនោម។
វត្ថុតាងដកហូតរួមមាន
១-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣កញ្ចប់ ទម្ងន់ ០,៧៣ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ)
២-ទូរស័ព្ទដៃចំនួន០១គ្រឿង
៣-ថង់សម្រាប់រំលែកថ្នាំញៀន០១ចំនួន
៤-សម្ភារះជក់មួយកំប្លេរ
៥-ឆាំសម្រាប់ចូកថ្នាំញៀនចំនួន០១
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានរៀបចំនិតិវិធីបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់៕អរុណរះ