អនុវត្តតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បន្តយុទ្ធដំណើរកសាងផ្លូវក្រវាត់ព្រំដែន

ចែករំលែក៖

តាមបន្ទាត់ព្រំដែន ៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចេញយុទ្ធដំណើរទៅកសាងផ្លូវក្រវ៉ាត់ព្រំដែន មានដូចជា៖

១. នៅក្នុងទឹកដីខេត្តរតនគិរី បានធ្វើដំណើរឆ្ពោះទៅកន្ទុយនាគ ដោយចាត់តាំងចំនួន ២ កងឯកភាព ចេញពីស្រុកអណ្តូងមាស ទៅដល់បង្គោលលេខ១០ (១,២) ប្រវែង ៦០គ.ម ដើម្បីស្ថាបនាផ្លូវក្រវាត់ទី១ព្រំដែនទៅកន្ទុយនាគប្រវែង៤៨គ.ម។ នៅក្នុងកំណាត់ ៦០គ.ម នេះ គឺត្រូវឆ្លងកាត់មុខទឹកធំៗចំនួន៥០កន្លែង ហើយត្រូវប្រើប្រាស់គ្រឿងចក្រចល័តដោយកង់ដែក ដែលចល័តបានប្រមាណ ២,៥គ.ម ក្នុងមួយថ្ងៃ។

២. នៅក្នុងខេត្តមណ្ឌលគិរី បានចាត់តាំងជា ៤ កងឯកភាព ហើយបាននិងកំពុងបំពេញភារកិច្ចតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់។

សូមជម្រាបជូនថា កងកម្លាំងរបស់យើងធ្វើដំណើរដល់កន្លែងណាសម្រាកនៅកន្លែងនោះ ដោយពុំបានចូលរួមបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារទ្បើយ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print