ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌធ្វើការឃាត់ខ្លួន ពីបទហិង្សាក្នុងគ្រួសារ

ចែករំលែក៖

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១៦និង៤៥នាទី ថៃ្ងទី៥ ខែសីហា ឆ្នាំ២០១៦ យោងតាមពាក្យបណ្ដឹងលេខ០៤ ចុះថ្ងៃទី៥ ខខែសីហា ឆ្នាំ២០១៦ របស់ឈ្មោះ អែម មុំ ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ករណីហិង្សាក្នុងសហព័ន្ធ។

លោកវរៈសេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានអោយដឹងថា តាមការរៀបរាប់របស់ឈ្មោះអែម មុំ បានអោយដឹងថា នៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ប្ដីរបស់គាត់ឈ្មោះ ឆន ឆេន បានអង្គុយផឹកស្រាជាមួយមិត្តភក្តិនៅផ្ទះ ចំណែកកូន ប្រពន្ធនិងម្ដាយអង្គុយមើលទូរទស្សន៍នៅក្នុងផ្ទះ នៅពេលកូនៗឈ្លោះប្រកែកគ្នា ស្រាប់តែឈ្មោះឆន ឆេន ដែលជាឪពុកបានស្រែកជេរកូន និងសម្លុតម្ដាយបង្កើតរបស់ខ្លួនថា មកពីម៉ែឯងចេះតែកាន់ជើងពួកវា បន្ទាប់មកក៍មានការឈ្លោះប្រកែកគ្នាទៅវិញទៅមក រហូតដល់ឈ្លោះជាមួយបងស្រីរបស់ខ្លួនឈ្មោះ ឆន សុម៉ាលី ដែលពិកាភ្នែកទៀត រួចខឹងសម្បារ ដើរទៅយកញញួរ ទៅវាយទូទស្សន៍ដែលកូន ប្រពន្ធ និងម្ដាយបង្កើតកំពុងអង្គុយមើល បែកខ្ទេចខ្ទីអស់។ ដោយសារតែប្ដីរបស់គាត់ឈ្មោះឆន ឆេន តែងតែប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារនិងបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ជាញឹកញាប់ ព្រមទាំងមើលងាយជេរប្រមាថដល់ម្ដាយនិងបងស្រីបង្កើតរបស់ខ្លួនជាជនពិការថែមទៀតនោះ ប្រពន្ធធ្លាប់ប្ដឹងទៅនគរបាលប៉ុស្តិ៍ដើម្បីធ្វើការអប់រំនិងធ្វើកិច្ចសន្យាជាច្រើនដងហើយដែរ តែប្ដីគាត់មិនរៀងចាល ទើបនៅថ្ងៃកើតហេតុចុងក្រោយនេះ ប្រពន្ធដាច់ចិត្តមកដាក់ពាក្យបណ្ដឹងនៅកងរាជអាវុធហត្ថខេត្ត។

លោកវរៈសេនីយ៍ត្រី ព្រហ្ម ថេង បានឲ្យដឹងទៀតថា ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ហើយបានធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងជេរប្រមាថទៅលើប្រពន្ធកូន បងស្រីនិងម្ដាយបង្កើតរបស់ខ្លួនពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

image

ដោយ៖ វណ្ណា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print