លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានអញ្ជើញចូលរួមកម្មវិធីស្វាគមន៍ប្រមុខរដ្ឋ រៀបចំដោយប្រធានាធិបតី Joe Biden

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឱ្យដឹងថា ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ ចិន្តាសោភាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីស្វាគមន៍កម្រិតប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល តបតាមការអញ្ជើញរបស់ ឯកឧត្តម Joe Biden ប្រធានាធិបតីនៃសហរដ្ឋ អាមេរិក នៅសារមន្ទីរសិល្បៈទីក្រុងញូវយ៉ក (Metropolitan Museum of Art) ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print