ក្លិប Bayern Munich បានប្រកាសថា ការធ្វើរោគវិនិច្ឆ័យដំបូងលើរបួសកជើងរបស់ខ្សែប្រយុទ្ធ Harry Kane គឺវិជ្ជមានមិនធ្វើឲ្យរំខានក្នុងការបង្ហាញខ្លួនរបស់គាត់នោះទេ បន្ទាប់ពីគាត់បានប្តូរចេញក្រោយពីលទ្ធផលស្មើ ១-១ ទល់នឹងក្រុម Bayer Leverkusen កាលពីថ្ងៃសៅរ៍។
ប្រធានក្រុមជម្រើសជាតិអង់គ្លេស Kane វ័យ៣១ឆ្នាំរូបនេះត្រូវបានប្តូរចេញនៅនាទីទី៨៦នៃការប្រកួតក្របខ័ណ្ឌ Bundesliga នៅ Allianz Arena បន្ទាប់ពីការប្រជែងដោយកីឡាករ Amine Adli របស់ Leverkusen។ ក្លិប Bayern Munich បានអះអាងថា Kane រងការឈឺចាប់កជើង ប៉ុន្តែការពិនិត្យដោយនាយកដ្ឋានវេជ្ជសាស្ត្រកាលពីថ្ងៃអាទិត្យបង្ហាញពីការអភិវឌ្ឍន៍វិជ្ជមាន។
ក្រុមរបស់លោក Vincent Kompany ត្រូវប៉ះ Aston Villa ក្នុងការប្រកួត Champions League នៅថ្ងៃពុធ។ Kane តាមសេចក្តីរាយការណ៍បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា គាត់រំពឹងថានឹងសមនឹងការធ្វើដំណើរទៅកាន់ Villa Park។
Leverkusen បាននាំមុខ Bayern Munich តាមរយៈកីឡាករ Robert Andrich ដែលរកបាន១គ្រាប់ បន្ទាប់ពីការបញ្ជូនបាល់របស់កីឡាករ Granit Xhaka ចូលក្នុងប្រអប់ទី ប៉ុន្តែកីឡាករ Aleksandar Pavlovic បានស៊ុតបាល់ពិន័យពីចម្ងាយផុតដៃអ្នកចាំទី Lukas Hradecky ចូលទីបានសម្រេចជួយ Bayern តាមស្មើនៅនាទីទី៣៩។
បច្ចុប្បន្នក្រុម Bayern Munich នៅតែឈរនៅលើកំពូលតារាង ដោយនាំមុខក្រុមលេខ២ Frankfurt ១ពិន្ទុ, នាំមុខក្រុមលេខ៣ RB Leipzig ចំនួន២ពិន្ទុ និងនាំមុខក្រុមការពារជើងឯក Leverkusen ចំនួន៣ពិន្ទុ។
ការប្រកួតបន្ទាប់ក្រុម Bayern Munich នឹងត្រូវប៉ះក្រុម Aston Villa នៅថ្ងៃទី៣ ខែតុលាខាងមុខ សម្រាប់ការប្រកួតជម្រុះពានរង្វាន់ Champions League ខណៈដែលក្រុម Leverkusen ក្រុមខ្លាំងមកពីអ៊ីតាលី AC Milan នៅថ្ងៃទី២ តុលាខាងមុខ ៕ (រូបភាព ៖ BBC Sport)