ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានលើកឡើងថា ៖ «ភ្ជុំបិណ្ឌវេចនំអន្សមជុំញាតិមិត្ត» ។ សម្តេចធិបតី បានរៀបរាប់ និងបង្ហាញរូបភាពសកម្មភាពធ្វើនំអន្សមជុំញាតិមិត្តថា ៖ នំអន្សម មានកំណើតតាំងពីបុរាណកាលមក ក្នុងប្រវត្តិនំប្រពៃណីខ្មែរ។ ប្រជាជនខ្មែរ តែងតែជួបជុំគ្នា វេចនំអន្សមនារដូវ បុណ្យភ្ជុំបិណ្ឌ ។ របៀបធ្វើ យើងប្រើ ស្លឹកចេក ឬស្លឹកផ្អាវ ហើយហាលថ្ងៃឲ្យទន់ល្អចំពោះស្លឹកចេក។ បន្ទាប់មកត្រូវយកស្លឹកចេកមកជូតឲ្យស្អាត និងត្រូវត្រៀមខ្សែ សម្រាប់ចង ។ លាងអង្ករដំណើបទុកឲ្យស្ងួត ហើយត្រូវលាងសណ្ដែកលឿងទុកឲ្យស្រស់ទឹក។ លាស្លឹកចេកទ្រាប់លើគ្នាឲ្យក្រាស់ ល្មម ហើយត្រូវដាក់អង្កររាយលើស្លឹកចេក ។ រោយសណ្ដែកលឿងពីលើរួចដាក់ សាច់ជ្រូកហើយបត់ចុងនៃស្លឹកទាំងពីរចូលគ្នា។
ត្រូវចងឲ្យណែនល្អ ទើបនៅពេលស្ងោរ ទឹកមិនចូលក្នុងនំ ដែលអាចធ្វើឲ្យអង្កររលាយចេញ។ ការស្ងោរត្រូវចំណាយពេលប្រមាណពី៥ ទៅ៦ម៉ោង ទម្រាំតែឆ្អិនល្អ។ យើងត្រូវនៅចាំមើលតជាប់ជានិច្ច ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តថា, ភ្ជុំបណ្ឌ | វេចអន្សមជុំញាតិមិត្ត
និសិត្យអាហារូបកណ៍ សម្តេចអគ្គមហាសេនេបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អមត) ចូលរួមថែរក្សា វប្បធម៍ ប្រពៃណី និងទំនៀមទំលាប់ ដូនតា ក៏ដូចជាបងប្អូនជនរួមជាតិ ក្នុង និងក្រៅប្រទេស ៕
ដោយ ៖ សិលា