ការប្រកួតរវាង Atletico Madrid ជាមួយ Real Madrid ត្រូវពន្យារពេលជាង២០នាទី បន្ទាប់ពីការអុកឡុករបស់អ្នកគាំទ្រ

ចែករំលែក៖

ការប្រកួត La Liga កាលពីថ្ងៃអាទិត្យរវាងក្រុម Atletico Madrid នឹង Real Madrid ត្រូវបានផ្អាកជាបណ្ដោះអាសន្ននៅនាទីទី៦៩ ដោយសារតែអ្នកគាំទ្រគប់វត្ថុរឹងទៅលើទីលាន បន្ទាប់ពីខ្សែការពារ Eder Militao រកគ្រាប់បាល់បើកឆាកឱ្យក្រុមភ្ញៀវ Real Madrid។

ខណៈពេលដែលកីឡាកររបស់ Real Madrid បានអបអរគ្រាប់បាល់នៅនាទីទី៦៤ អ្នកគាំទ្រ Fondo Sur របស់ក្រុម Atletico Madrid ដែលមានទីតាំងនៅខាងក្រោមបានគប់វត្ថុរឹងទៅកាន់អ្នកចាំទី Thibaut Courtois ដែលគាត់បានជូនដំណឹងដល់អាជ្ញាកណ្តាល ហើយគាត់បានសម្រេចចិត្តបញ្ឈប់ការប្រកួត។

ប្រធានក្រុម Atletico Madrid កីឡាករ Koke និងខ្សែការពារ Jose Maria Gimenez បានទៅឈរនៅខាងត្បូងដើម្បីរំងាប់អ្នកគាំទ្រ ប៉ុន្តែអាជ្ញាកណ្តាលបានបញ្ជាឱ្យកីឡាករចូលទៅបន្ទប់សំលៀកបំពាក់ ខណៈដែលអ្នកប្រកាសបានព្រមានថា ប្រសិនបើអាកប្បកិរិយានៅតែបន្តការប្រកួតនឹងត្រូវលុបចោល។

...

បន្ទាប់ពីការពន្យាពេលជាង២០នាទី កីឡាករទាំង២ក្រុមបានត្រឡប់មកទីលានវិញ ហើយបានចាប់ផ្តើមប្រកួតបន្ត ៕ (រូបភាព ៖ Reuters/CNA)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print