ប្រទេសចិនរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរឆ្ពោះទៅរកកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

ចែករំលែក៖

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា តាមរយៈការរួមចំណែកពីប្រទេសចិន កម្ពុជា នឹងអាចទទួលបានជោគជ័យ ក្នុងដំណើរឆ្ពោះទៅរកកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជាពិសេសបានឆ្លើយតបតាមតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ ការជួយសង្រ្គោះជីវិតមនុស្ស ការចូលរួមកាត់បន្ថយភាពក្រីក្រ និងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជាយ៉ាងពិតប្រាកដ ។

ការបញ្ជាក់បែបនេះបានធ្វើឡើងក្នុងឱកាសដែល លោក លី ធុជ ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ អាជ្ញាធរមីន ចូលរួមក្នុងពិធីបិទវគ្គបណ្តុះ បណ្តាលការបោសសម្អាតមីនដល់កម្ពុជា-ឡាវ ឆ្នាំ២០២៤ នៅទីក្រុងណានជីង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្មីៗនេះ។
លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា ប្រទេសចិន គឺជាមួយចំណោមក្នុង ចំណោមប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែល បាននឹងកំពុងចូលរួមជួយជ្រោមជ្រែងទាំងថវិកា សម្ភារបច្ចេកទេស និងបណ្តុះ បណ្តាលធនធានមនុស្ស សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា។
ក្នុងនាមតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា វគ្គហ្វឹកហ្វឹកមានរយៈពេល៣ខែ បានផ្តល់នូវទ្រឹស្តី និងការអនុវត្តជាក់ស្តែង ធ្វើជាមូលដ្ឋានគ្រឹះបន្ថែមទៀត លើការអភិវឌ្ឍសមត្ថភាព និងធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន ដែលសិក្ខាកាមទាំងមូលអាចយកទៅប្រើប្រាស់ឱ្យកាន់តែមាន ប្រសិទ្ធភាពក្នុងការជួយសង្រ្គោះជីវិតប្រជាជនកម្ពុជាឱ្យរួចចាកផុតពីគ្រោះថ្នាក់ដោយសារមីន ក៏ដូចជាការចូលរួមកាន់តែខ្លាំងក្លាថែមទៀត លើដំណើរការរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ចិន លើកការងារ បោនសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ ក្នុងនោះបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ពង្រឹងជំនាញបោសសម្អាតមីន និងផ្តល់ឧបករណ៍សម្ភារៈបោសសម្អាតមីន អាជ្ញាធរមីន កងយោធពលខេមរភូមិន្ទ និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ ប្រទេសចិន គឺជាមួយចំណោមក្នុង ចំណោមប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែល បាននឹងកំពុងចូលរួមជួយជ្រោមជ្រែងទាំងថវិកា សម្ភារបច្ចេកទេស និងបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា។
តាងនាមរដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងជនរងគ្រោះដោយសារមីនទូទាំងពិភពលោក និងក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ បានអញ្ជើញ គណៈប្រិតភូចិន ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ព្រមទាំងបានស្នើសុំឱ្យមហាមិត្តចិន បោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា ក្នុងមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៧៩ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខ និងបន្តគាំទ្រដល់ការអនុវត្តអនុសញ្ញា ទាំងសម្ភារៈ និងការបណ្តុះបណ្តាលធនធានសកម្មភាពមីនជុំវិញពិភពលោក ។
តាងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា ចំណងការទូតជាផ្លូវការរវាងប្រទេសនិងប្រជាជនកម្ពុជា-ចិន អស់រយៈពេល ៦៦ឆ្នាំ រហូតឈានដល់ការបង្កើត ភាពជាដៃគូកិច្ចសហប្រ តិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងជាពិសេសបានចូលរួមអបអរសាទរជាមួយរដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៥ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ៕

...

ប្រភព ៖ «CCFR China state-controlled media »

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print