បែកធ្លាយ នគរបាលមណ្ឌល ភូមិព្រៃល្វា សង្កាត់ចោមចៅ ផ្តល់ឱកាសឲ្យជនជាតិចិន ធ្វើសៀវភៅ ស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ ជារឿងភ្ញាក់ផ្អើលមួយ ក្នុងបណ្តាញសង្គម facebook ទៀតហើយ ក្រោយពីបែកធ្លាយ នគរបាលមណ្ឌល ភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ផ្តល់សិទ្ធិឲ្យស្រ្តីជនជាតិចិន និយាយភាសារខ្មែរ អត់ទាំងច្បាស់ផង សូម្បី អាស្រ័យដ្ឋានខ្លួនឯង អត់ដឹង អត់ស្គាល់ តែមានឱកាស ធ្វើប័ណ្ណគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សញ្ជាតិខ្មែរ បានដោយងាយស្រួល គ្រាន់តែ បំភ័ណ្ឌឈ្មោះ ប្តូរមក ឈ្មោះជាលំនាំខ្មែរ និងមានការទទួលស្គាល់ ព្រមទាំង ចុះហត្ថលេខា តាមឋានានុក្រម យ៉ាងស្រស់ស្អាត ។

ស្រ្តីជនជាតិចិន ត្រូវបានប្តូរឈ្មោះ លី រតនា ក្នុងឯកសារ កើតថ្ងៃទី០១ ខែសីហា ឆ្នាំ១៩៨៤ ទីកន្លែងកំណើត សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ប្រទេសកម្ពុជា ។ ស្រ្តីជនជាតិចិនខាងលើ បានចុះបញ្ចូលទៅក្នុងសៀវភៅ ស្នាក់នៅ មានមេគ្រួសារ មានឈ្មោះ មាន ឡាក់ឃាង ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ០៥- ០២ – ១៩៧៩ ក្នុងលេខរៀងទី៥ ដាន់បញ្ជាក់ ថាត្រូវជាបងប្អូនជីដូនមួយ ទៅវិញ ។

រឿងរ៉ាវបែកធ្លាយ ជនជាតិចិន ធ្វើអត្តសញ្ញាណប័ណ សញ្ជាតិខ្មែរ រកឃើញថា ជាភាពមិនប្រក្រតី របស់អ្នកផ្តល់សិទ្ធិ តែរករឿង នៅពេលដែល ស្រ្តីខាងលើ នៅពេលដែលទៅថត ធ្វើអត្តសញ្ញាណប័ណ្ណ៕

0c468d76-c870-4f79-90c7-8228a09b3ce9 dd1872d3-fc7b-47be-a8a9-1c15e6bdc9f4 621e8ba2-d72d-49bf-a248-c4efafced062 f30e45b5-aca6-4cdd-ab10-52aed2269cb5 0f0d8d63-3233-43a8-a133-dfbf94933951

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print