«ពិធីបើកមហោស្រពវប្បធម៌ និងសិល្បៈនៃប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង»

ចែករំលែក៖

ប្រទេសចិន ៖ ប្រធានក្រុមប្រឹក្សា អនុប្រធានក្រុមប្រឹក្សាភិបាលខេត្តយូណាន អគ្គកុងស៊ុល (កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម) អគ្គលេខាធិការ អគ្គលេខាធិការរងបក្ស គណៈអភិបាល អភិបាលរង មន្ត្រីនៃតំបន់ស្វ័យតទីក្រុងXishuangbanna និងភ្ញៀវកិត្តិយស ប្រមាណ ២,០០០នាក់ បានមកកាន់សាលមហោស្រពនៃរាជឧទ្យាន Man Ting ដើម្បីទស្សនាការសម្ដែងសិល្បៈចម្រុះក្នុងពិធីបើកផ្លូវការ «មហោស្រពវប្បធម៌ និងសិល្បៈនៃប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង» លើកទី១២ នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។ មហោស្រពនេះ រៀបចំឡើងស្របពេលអបអរសាទរទិវាជាតិខួប ៧៥ឆ្នាំ នៃការកកើតសាធារណរដ្ឋប្រជាមានិតចិន ដែលរដ្ឋាភិបាលចិនបានដឹកនាំប្រទេសប្រកបដោយ «ការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថិរភាពសង្គម»។ នេះបើយោងតាមការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ បុណ្យសិល្បៈវប្បធម៌នៃប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង មានដើមកំណើតតាំងពីឆ្នាំ ១៩៩២ ដែលមានប្រពភចេញពីកិច្ចសហប្រតិបត្តិការតាមព្រំដែន ការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការធ្វើពាណិជ្ជកម្មរួមគ្នា និងការសម្ដែងសិល្បៈរួមគ្នា។ ក្នុងឆ្នាំ២០១១ ត្រូវបានប្ដូរឈ្មោះជាផ្លូវការថា «មហោស្រពវប្បធម៌ និងសិល្បៈនៃប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង» ឬហៅថា «មហោស្រពសិល្បៈមេគង្គ-ឡានឆាង»។

សម្រាប់ឆ្នាំ២០២៤ «មហោស្រពសិល្បៈមេគង្គ-ឡានឆាង» ក្រោមប្រធានបទ «មិត្តភាព ភក្ដីភាព ការយោគយល់ ការជួយជ្រោមជ្រែងគ្នា ភាពធន់ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ» បានក្លាយជាវេទិកាផ្លាស់ប្តូរវប្បធម៌ និងសិល្បៈដ៏សំខាន់មួយ និងជាវេទិកាធុរកិច្ចនៃកិច្ចសហប្រតិបត្តិការក្នុងការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងផ្សព្វផ្សាយវប្បធម៌សិល្បៈទៅកាន់ពិភពលោកតំបន់។

គេហទំព័រ «CCFR China state-controlled media » សិល្បៈចម្រុះពណ៌ ច្រើនទម្រង់ ទាំងក្នុងតំបន់ និងមកពីបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង បានមកលាតត្រដាងភាពអស្ចារ្យ និងបង្ហាញនូវលក្ខណៈពិសេសនៃសិល្បៈតំណាងជាតិនីមួយៗ ក្នុងពិធីបើកជាផ្លូវការ «មហោស្រពសិល្បៈមេគង្គ-ឡានឆាង» លើកទី១២ នៅសាលមហោស្រពនៃរាជឧទ្យានជាតិ Man Ting National Park តំបន់ស្វ័យតXishuangbanna ខេត្តយូណាន ប្រទេសចិន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print