ឯកឧត្ដម ឃួង ស្រេង៖ សមាគមAIMFបានបង្ហាញនូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីអភិវឌ្ឍន៏ទីក្រុង ឱ្យកាន់តែប្រសើរឡើង

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សមាគមAIMFបានបង្ហាញនូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីអភិវឌ្ឍន៏ទីក្រុង ឱ្យកាន់តែប្រសើរឡើង ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៏សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) បានបញ្ជាក់បែបនេះ ក្នុងឱកាសឯកឧត្ដម
បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ អាន អ៊ីដាល់ហ្គោ(Anne HIDA LGO)អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំងនៅរដ្ឋធានីប៉ារីស ប្រទេសបារាំង នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ។
ក្នុងជំនួបនោះលោកជំទាវ អាន អ៊ីដេហ្គោAnne HIDA LGO អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគមអន្តរ ជាតិ អភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមក្នុងសិន្នីសិទAIMF និងកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍AIMF។
យោងតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំ ពាក្យសាលារាជធានីភ្នំពេញនិងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញពីទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤នេះថា៖ ក្នុងឱកាសនៃជំនួបសម្តែងការគួរសមនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការអភិវឌ្ឍ និងការរីកចម្រើប នៃទីក្រុងរៀងៗខ្លួន ព្រមទាំងបញ្ហាប្រឈមដែលមានលក្ខណៈដូចគ្នាមួយចំនួនរួមមាន៖ បញ្ហា កកស្ទះចរាចរណ៍ និងបញ្ហាបរិស្ថាន ។
លោកជំទាវ អាន អ៊ីដាល់ហ្គោAnne HIDALGOក៏បានចែករំលែកអំពីបទពិសោធន៍ និងយន្តការមួយចំនួន ដែលទីក្រុងប៉ារីសកំពុងដោះស្រាយបញ្ហាប្រឈមរួមមាន៖បញ្ហា ចរាចរណ៍ ទីក្រុងប៉ារីសបានជ្រើសរេីសយកការសាងសង់បន្ថែមនូវរថភ្លេីង លើដី (tramway) នៅព័ទ្ធជ៉ំវិញទីក្រុងប៉ារីស ក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនដែលធ្វើឱ្យកកស្ទះចរាចរណ៍ បំពុលបរិស្ថាន។
អ្នកនាំពាក្យបានបន្តថា៖ ពាក់ព័ន្ធបញ្ហា បរិស្ថាន ការសម្អាតទន្លេសែន (la Seine) ឱ្យបានស្អាតគឺជាយន្តការចម្បង មួយក្នុងការកាត់បន្ថយការបំពុលបរិស្ថាន និងការកើនឡើងកម្តៅនៅទីក្រុងប៉ារីស។
ជាមួយគ្នានេះ លោកជំទាវ អាន អ៊ីដេហ្គោ Anne HID ALGO អភិបាលទីក្រុងប៉ារីស បានលើកឡើងថា៖ ទីក្រុងប៉ារីសបានកសាងនូវកន្លែងស្តុកទឹកភ្លៀងខ្នាតធំ ដើម្បីចៀសវាងការ ហូរចូល លាយឡំ ទឹកភ្លៀង និង ទឹកស្អុយ នៅពេលមានធ្លាក់ភ្លៀងខ្លាំងៗ ។
ក្នុងជំនួបនេះ ផងដែរ លោកជំទាវអភិបាលក្រុងប៉ារីសក៏បានអញ្ជេីញ ឯកឧត្ដមឃួង ស្រេង អភិបាល រាជធានីភ្នំពេញនិងគណៈប្រតិភូ ដេីម្បីអញ្ជើញទៅទស្សនាផ្ទាល់ នៅស្ថានីយរថភ្លេីង Tramway ដែលទេីបតែសាងសង់រួចសម្រាប់ទទួលភ្ញៀវអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិចផងដែរ ហេីយ ឯកឧត្ដម អភិបាលក៏បានឯកភាពលេីការ អញ្ជើញនេះដែរ។
ជាមួយគ្នានេះលោកជំទាវអភិបាលក្រុងប៉ារីសក៏បានបង្ហាញពីគម្រោង”ភូមិ១៥នាទី “នៅសង្កាត់ទី១៥ នៃទីក្រុងប៉ារីស ដែលជាភូមិដែលប្រជាពលរដ្ឋចំណាយពេលវេលាត្រឹមតែ១៥នាទីពីផ្ទះរបស់ខ្លួនទៅសាលារៀន តំបន់ពាណិជ្ជ កម្ម មន្ទីរពេទ្យ កន្លែងវប្បធម៌ផ្សេងៗ ។
លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថា៖ ជាការឆ្លើយតបក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានសម្តែងការចាប់អារម្មណ៍ ពី សារៈ សំខាន់នៃគម្រោងនេះហេីយ ឯកឧត្ដម ក៏បានស្នេីសុំលោកជំទាវអភិបាលក្រុងប៉ារីស ដេីម្បីយកគំរូនៃ គម្រោង នេះទៅសាកល្បងអភិវឌ្ឍនៅ រាជធានីភ្នំពេញ ក្នុងការផ្តល់ ភាពងាយស្រួលដល់ការរស់នៅ និងអាចមានសេវាគ្រប់គ្រាន់បម្រេីឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញកាន់តែប្រសេីរឡេីងផងដែរ។
ជារួមភាគីទាំងពីរ បានបង្ហាញនូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងក្នុងក្រប ខណ្ឌទីក្រុង និងទាំងក្នុងក្របខណ្ឌសមាគមAIMFឱ្យកាន់តែប្រសើរឡើង ។
សូមបញ្ជាក់ថា៖ កាលពីម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២៤ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៏សមាគមអន្តរ ជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)បានដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញចាកចេញពីរាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំពេញអង្គនៃសមាជិកការិ យាល័យអចិន្ត្រៃយ៏លើកទី១០២នៃសមាគមអន្តរ ជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង(AIMF)នៅទីក្រុង ប៉ារីស ប្រទេសបារាំង៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print