សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល គាំទ្រវិធានការផ្លូវច្បាប់លើជនបង្កើតព័ត៌មានក្លែងក្លាយបំពុលសង្គម

ចែករំលែក៖

ភ្នំពេញ : សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ និង តំណាងឱ្យសមាគមអង្គការ ទាំង ២០ អង្គភាព សូមគាំទ្រវិធានការផ្លូវច្បាប់លើជនបង្កើតព័ត៌មានក្លែងក្លាយបំពុលសង្គម និងជននិន្នាការប្រឆាំងជ្រុលនិយមក្នុងគោលបំណងបំផ្លាញសន្តិសុខជាតិ បំផ្លាញស្ថិរភាព និងសេចក្តីសុខសាន្តប្រជាជនកម្ពុជា ជាពិសេសក្រុមឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត ក្នុង គោលដៅធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ចាំបាច់ត្រូវតែយកមកផ្តន្ទាទោសតាមច្បាប់គ្មានការលើកលែងជាដាច់ខាត។

សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានមើលឃើញថា សកម្មភាពទប់ស្កាត់របស់រាជរដ្ឋាភិបាល គឺជាវិធានការស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដើម្បីធានាបានសុខសន្តិភាពជាតិ និងប្រជាជនកម្ពុជា ដែលប្រឆាំង ដាច់ខាតចំពោះជនទាំងឡាយណាដែលប៉ុនប៉ងបំផ្លាញកម្ពុជា តាមរយៈដណ្តើមអំណាចក្រោមរូបភាពដោយហិង្សា។

សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល រក្សាជំហរការប្រកួតប្រជែងអំណាចស្របតាមច្បាប់កម្ពុជា ដែលមានចែង និងបញ្ញត្តិជាធរមាន និងចូលរួមប្រឆាំងជាដាច់ខាតរាល់សកម្មភាពទាំងឡាយណាដែលចង់បំផ្លាញសុខសន្តិភាព កម្ពុជា សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ចាំបាច់ចូលរួមគាំទ្ររាជរដ្ឋាភិបាល ដើម្បីថែរក្សាការពារសុខសន្តិភាព ដែលរកបានយ៉ាងលំបាក និងមិនត្រូវឱ្យប្រទេសណាមួយ ឬក្រុមណាមួយមកបំផ្លាញសន្តិភាពកម្ពុជាបានឡើយ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print