យន្តហោះឆេះម៉ាស៊ីនពេលត្រៀមហោះហើរ អ្នកដំណើរ ១៨៨នាក់ ជម្លៀសចេញដោយសុវត្ថិភាព

ចែករំលែក៖

អ៊ីតាលី៖ ជើងហោះហើរ Ryanair ត្រូវបានបង្ខំឱ្យលុបចោល បន្ទាប់ពីម៉ាស៊ីនស្លាបរបស់យន្តហោះបានឆេះ។ អ្នកដំណើរទាំង១៨៤នាក់នៅលើយន្តហោះត្រូវបានជម្លៀសចេញភ្លាមៗ បន្ទាប់ពីយន្តហោះបានជួបឧប្បត្តិហេតុនៅលើផ្លូវរត់នៃអាកាសយានដ្ឋាន Aeroporti di Puglia ក្នុងទីក្រុង Brindisi នៅព្រឹកថ្ងៃទី៣ ខែតុលា (ម៉ោងក្នុងតំបន់)។
យោងតាមគេហទំព័រ The Sun យន្តហោះគ្រោងនឹងហោះទៅទីក្រុង Turin (ប្រទេសអ៊ីតាលី) នៅម៉ោងប្រហែល ៨៖៣៥នាទីព្រឹក។ នៅពេលដែលយន្តហោះ Boeing 737-800 កំពុងធ្វើដំណើរនៅលើផ្លូវរត់ អ្នកដំណើរមួយចំនួនស្រាប់តែប្រទះឃើញ “ភ្លើងដ៏ធំ” នៅក្រោមស្លាបយន្តហោះ។ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា អគ្គិភ័យនេះបណ្តាលមកពីបញ្ហាម៉ាស៊ីន ។
យោងតាមរបាយការណ៍របស់ Correire Della Sera អ្នកដំណើរទាំងអស់ និងសមាជិកនាវិក 6 នាក់ត្រូវបានជម្លៀសជាបន្ទាន់ចេញពីយន្តហោះដោយប្រើស្លាយផតថុន។ សំណាងល្អមិនមានអ្នករងរបួសទេ។
អាកាសយានដ្ឋាន Aeroporti di Puglia ត្រូវបិទ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានពន្លត់ភ្លើង។ ជើងហោះហើរទៅ និងមកពីអាកាសយានដ្ឋានក៏ត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ ខណៈពេលដែលអាជ្ញាធរស៊ើបអង្កេតមូលហេតុនៃការឆេះនេះ។
តំណាងក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា “អ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចេញពីយន្តហោះ ហើយនាំយកទៅកាន់តំបន់ស្ថានីយដោយសុវត្ថិភាព។ យើងសូមអភ័យទោសដោយស្មោះចំពោះអ្នកដំណើរដែលរងផលប៉ះពាល់ដោយការពន្យារពេលនេះ”៕

...

រូប​ថត​: the sun

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print