បុណ្យគម្រប់៧ថ្ងៃលោក ហង្ស ផល្លីមធុរ៉ា នៅតែសោះកក្រោះ

ចែករំលែក៖

ភ្នំពេញ៖ ពិធីបុណ្យគម្រប់៧ថ្ងៃរបស់អតីតតារាសម្តែងប្រុលល្បីឈ្មោះលោក ហង្ស ផល្លីមធុរ៉ា បានបញ្ចប់ហើយដោយកម្មវិធីធ្វើតែមួយព្រឹកថ្ងៃត្រង់ប៉ុណ្ណោះនៅបរិវេនវត្តលង្ការាជធានីភ្នំពេញ។ ទោះជាយ៉ាងណាការចូលរួមកម្មវិធីបុណ្យគម្រប់៧ថ្ងៃ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ ហាក់មិនមានសិល្បករជាច្រើនចូលរួមកុះករនោះទេគឺមានប្រហាក់ប្រហែលនឹងថ្ងៃពិធីបុណ្យសពដែរ។

បើទោះជាមានសភាពស្ងប់ស្ងាត់ ប៉ុន្តែក៏មានសិល្បករមួយចំនួនបានគៀងគរប្រាក់មួយចំនួនប្រយោជន៍ជួយសម្រួលដល់ក្រុមគ្រួសារសពដែលមានជីវភាពខ្វះខាត។ បច្ច័យបុណ្យដែលជាជំនួយជួយដល់ក្រុមគ្រួសារលោក ហង្ស ផល្លីមធុរ៉ា ប្រមាណជាង ៣ពាន់ដុល្លារត្រូវបានលោក សុះ ម៉ាច ប្រធានសមាគមសិល្បករប្រគល់ជូនភរិយារបស់សព។  ថវិកាទាំងនេះជាការប្រគល់ឲ្យដោយតារាសម្ដែង៣រូបនៅឯសហរដ្ឋអាមេរិករួមមានលោក កែវ កុសល លោក សុភា ដេវីត លោក យស បូវណ្ណៈ និងសិល្បករសិល្បករិនីមួយចំនួននៅកម្ពុជា។

លោក សុះ ម៉ាច បញ្ជាក់ថា លោកមានអារម្មណ៍សោកស្ដាយនៅពេលមើលឃើញពិធីបុណ្យរបស់តារាល្បីម្នាក់បែរជាមានសភាពស្ងប់ស្ងាត់។ នៅក្នុងពិធីនោះគេឃើញអ្នកនាង យុគ ចិន្តា ក៏បានពាំនាំថវិការបស់នាយកុយ និងសប្បុរសជនផ្សេងទៀតយកទៅប្រគល់ជួនដល់ម្ចាស់បុណ្យផងដែរ ខណៈដែលថវិការបស់លោក ខៃ ប្រសិទ្ធិ ចំនួន ២០០ដុល្លារក៏ត្រូវយកទៅប្រគល់ជូនដោយលោក សាវិន ហ្វីលីព នាឱកាសនោះដែរ។

បើទោះបីជាសភាពនៃការចូលរួមសោះកក្រោះក្តីក៏គេមានការកោតសរសើរចំពោះទឹកចិត្តសិល្បករ និងសប្បុរសជនមួយចំនួនដែលបានបង្ហាញអារម្មណ៍សោកស្តាយ និងចំណាយថវិកាផ្ទាល់ខ្លួនជួយដល់ក្រុមគ្រួសារដែលមានភរិយា និងកូនស្រីដែលទើបនឹងមានវ័យជាង២ខែនោះ។

គួរបញ្ជាក់ដែរថា អតីតតារាសម្តែងប្រុសល្បីឈ្មោះទស្សវត្សរ៍ទី៩០ លោក ហង្ស ផល្លីមធុរ៉ា បានទទួលបរណៈភាពក្នុងវ័យ ៥២ឆ្នាំ កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ដោយជំងឺដុះសាច់ក្នុងខួរក្បាល។ អ្វីដែលគួរសង្វែក និងកម្សត់គឺមុនពេលស្លាប់ជីវិតជាតារាសម្តែងរហស្សនាម «ស្តេចអាប៉ោង» ក្នុងរឿង «ជើងមេឃដាច់ស្រយាល» រូបនេះមិនមានទ្រព្យសម្បត្តិសមរម្យទេគឺរស់នៅក្នុងផ្ទះជួលក្រោយពីចាញ់ក្តីអតីតភរិយា ។ ក្រោយការស្លាប់លោកបន្សល់ទុកកូនស្រីដែលមានវ័យទើបនឹងពីរខែ ដែលលោកមិនទាំងបានថែទាំនិងឃើញមុខកូនស្រីច្បាស់ផង៕

1 (1) 1 (2) 1 (3) 1 (4) 1 (5) 1 (6)

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print