ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្ដីជូនជ្រាបជាព័ត៌មានអំពីការប្រែប្រួលស្ថានភាពអាកាសធាតុ ដែលព្យុះទី៥ ឈ្មោះ អូមេស៍ (OMAIS) និងសម្ពាធទាបសកម្ម មានកម្លាំងស្រូបខ្លាំង បានធ្វើឲ្យស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាមានការប្រែប្រួលបន្ដិច។
បើយោងតាមការព្យាកររបស់ក្រសួងធនធាន និង ឧតុនិយមបានឲ្យដឹងថា៖
-តំបន់មាត់សមុទ្រ៖ មានខេត្តកោះកុង និងខេត្តព្រះសីហនុ ភ្លៀងនៅតែបន្តធ្លាក់ជោកជាំ។
-រាជធានី ខេត្តមួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ តាកែវ កណ្តាល កំពត ព្រៃវែង អាចនឹងមានភ្លៀងធ្លាក់តិចតូច។
-បណ្តាលខេត្តដដៃទៀត អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅបង្គួរ។
ស្ថានភាពបែបនេះ អាចនឹងកើតឡើង រហូតដល់ចុងសប្តាហ៍៕
ដោយ៖ សុវណ្ណារ៉ា
...