ស្ពានមេគង្គ ដើរតួយ៉ាងសំខាន់ក្នុងការតភ្ជាប់ចរាចរណ៍ និងសេដ្ឋកិច្ចរវាងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ស្ពានមេគង្គ មានទីតាំងស្ថិតនៅ ខេត្ដស្ទឹងត្រែង ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពី ក្រុងស្ទឹងត្រែង ឆ្លងទៅកាន់ ស្រុកថាឡាបរិវ៉ាត់ ជាប្រភេទស្ពានបេតុង មានប្រវែង ១៧៣១ ម៉ែត្រ និងទទឹង ១៣,៤០ ម៉ែត្រ។ ស្ពានមេគង្គ ដើរតួយ៉ាងសំខាន់ក្នុងការតភ្ជាប់ចរាចរណ៍ និងសេដ្ឋកិច្ចរវាងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ៖ ខេត្តស្ទឹងត្រែង គឺជាខេត្តមួយ ដែលមានសក្តានុពលខ្ពស់ ពីវិស័យទេសចរណ៍ បែបធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្ត។
ទេសចរណ៍ខេត្តនេះ មានសក្តានុពល រួមមាន ទន្លេបួន ហូរកាត់ខេត្ត, មានតំបន់រ៉ាំសារ ព្រៃលិចទឹក ទន្លេមេគង្គ ព្រៃធម្មជាតិ តំបន់ភ្នំ មានប្រាសាទបុរាណ សត្វផ្សោតទន្លេមេគង្គ និងបងប្អូនជនជាតិដើមភាគតិច។ ធនធានទាំងនេះ ដែលសុទ្ធសឹងមានសក្តានុពល ក្នុងការរៀបចំអភិវឌ្ឍន៍ទេសចរណ៍ ដែលមានការចាប់អារម្មណ៍ ពីអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ធ្វើការអភិវឌ្ឍលើវិស័យទេសចរណ៍នេះ។

ទន្ទឹមនឹងនោះ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ធ្លាប់ បានអំពាវនាវដល់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្ស និសិត្ស យុវជន និងប្រជាពលរដ្ឋ ត្រូវចូលរួមទាំងអស់គ្នា ដោយមិនសំដៅលើការសម្អាតសំរាមតែមួយមុខនោះទេ ត្រូវគិតទៅលើកត្តាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអនាម័យតាមគេហដ្ឋាន ការថែរក្សាទ្រព្យសម្បត្តិសាធារណៈផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print