រថយន្តហាយឡែនឌ័រឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុកម៉ូតូរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តហាឡែនឌ័រមួយគ្រឿងបេីកឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុកម៉ូតូហុងដាបណ្តាលឱ្យនារូ២នាក់រងរបួសធ្ងន់ត្រូវបាន
កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២១និង៣១នាទីយប់ថ្ងៃទី០៦ខែតុលាឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ

ជនរងគ្រោះទី១មានឈ្មោះ ចាន់ ថារស្មី   ភេទស្រី  អាយុ១៩ឆ្នាំមានទីលំនៅ  ស្រុកស្ទោង ខេត្តកំពង់ធំ រងរបួសកជើងឆ្វេង។
ជនរងគ្រោះទី២មានឈ្មោះមឿន ស្រីណុច ភេទ ស្រី អាយុ ១៩ឆ្នាំ មានទីលំនៅ ឃុំរំចេក
ស្រុកសៀមរាប ខេត្តសៀមរាប ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញនារី២នាក់ជិះម៉ូតូហុងដា​ មួយគ្រឿងឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រា​ប់តែតែមានរថយន្តហាយឡែនឌ័រ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AK5709​ ធ្វេីដំណេីរឆ្លងផ្លូវពីលិចទៅកេីតជ្រុលបុកម៉ូតូបណ្តាលឱ្យដួលបោកទៅនិងថ្នល់រងរបួសធ្ងន់២នាក់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមះ​ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print