ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកភ្នំព្រឹក ឃាត់ខ្លួនក្រោយទទួលបានបណ្តឹងពាក់ព័ន្ធពីបទរំលោភសេពសន្ថវ: ទៅលើកូនចុង០២នាក់បានសម្រេចជាច្រើនដង។
ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះធ្វើឡើងនៅវេលាម៉ោង ១០និង០០នាទី ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ជនសង្ស័យឈ្មោះ ភឹម គា ហៅ សាក់ ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកម្មករ ។
ចំណែកជនរងគ្រោះ២នាក់ ម្នាក់អាយុ ១៤ឆ្នាំ មុខរបរសិស្សនិងម្នាក់ទៀត អាយុ ១២ឆ្នាំ មុខរបរសិស្ស ត្រូវជាកូនចុង រស់នៅជាមួយគ្នា ដោយបានប្រព្រឹត្តកាលពីថ្ងៃ០៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០និង៣០នាទី បានសម្រេចនៅក្នុងផ្ទះជាច្រើនដងកន្លងមក ខណ:ពេលប្រពន្ធមិននៅចេញទៅធ្វើការបាត់ ។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹក បញ្ជូនបន្តទៅកាន់ការិយាល័យជំនាយខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ សុខាសែនជ័យ