ងងឹតមុខដាំក្បាលធ្លាក់ពីលេីឡៅតឿកម្ពស់ជាង២ម៉ែត្ររងរបួសសន្លប់ស្តូងស្តឹង

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ខណៈមិនស្រួលខ្លួនអេីតមកក្រោមក៏ងងឹតមុខដាំក្បាលធ្លាក់ចុះពីលេីឡៅតឿមកក្រោមកម្ពស់ប្រហែលជាង២ម៉ែត្របណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១​ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នៅបុរីធូលន ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ថិ វិញ  ភេទប្រុស អាយុ៤៦ឆ្នាំ  រងរបួស ផ្នែកឆ្អឹងខ្នងនិងត្រគៀក មានទីលំនៅរស់នៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះបានឡេីងទៅលេីផ្ទះជាន់ឡៅតឿ​ បន្ទាប់មកក៏អេីតអោនមកក្រោមខណៈមិនស្រួលខ្លួនងងឹតមុខក៏ដាំក្បាលធ្លាក់ចុះមកក្រោមកម្ពស់ប្រហែលជាង២ម៉ែត្របណ្តាលឱ្យរងរបួសធ្ងន់សន្លប់ស្តូកស្តឹង។

ជនរងគ្រោះត្រូវបានក្រុមគ្រួសារស្នើសុំរថយន្តសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈដេីម្បីព្យាបាល៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print