រដ្ឋមន្ត្រី​ នេត្រ​ ភក្ត្រា​៖​ គោលការណ៍«ឆន្ទៈល្អ» ដើម្បីផ្លាស់ប្តូរឥរិយាបថ និងពង្រឹងសណ្តាប់ធ្នាប់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ នៅរសៀលថ្ងៃទី​១០​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​យ៉ាងដូច្នេះ​ថា៖​ គោលការណ៍«ឆន្ទៈល្អ» ដើម្បីផ្លាស់ប្តូរឥរិយាបថ និងពង្រឹងសណ្តាប់ធ្នាប់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅកម្ពុជា។

លោករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា​ ដោយមិនចាំបាច់តែដាក់ផលិតផលធំៗទេ តែដាក់សារអប់រំធំ និងស្លាកសញ្ញាផលិតផលតូចជាការចាប់ផ្តើមក្នុងការចូលរួមផ្តល់សារអប់រំ រំឭកបងប្អូនប្រជាពលរដ្ឋឱ្យប្រើប្រាស់គ្រឿងស្រវឹងដោយការទទួលខុសត្រូវ ហើយក៏ជាការបញ្ជាក់ពីឆន្ទៈល្អរបស់ក្រុមហ៊ុនផលិតគ្រឿងស្រវឹងពីទំនូលខុសត្រូវសង្គមរបស់ខ្លួន។

បន្ថែមពីនេះ​ លោករដ្ឋមន្ត្រី​ បានសង្កត់ធ្ងន់ថា​ ខ្ញុំជឿជាក់ថាបងប្អូននឹងគាំទ្រគោលការណ៍ឆន្ទៈល្អនេះ ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងកាត់បន្ថយផលប៉ះពាល់ផ្នែកសង្គម សេដ្ឋកិច្ច រក្សាបាននូវប្រពៃណីទំនៀមទម្លាប់ល្អ ធានាបាននូវសុខភាពសាធារណៈ និងសុខដុមនីយកម្មសង្គម។

...

គួរជម្រាបជូនថា​ កាលពីព្រឹកមិញនេះ​ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាដែលរៀបចំនៅព្រឹកថ្ងៃទី១០តុលានេះ នៅសណ្ឋាគារសុខាភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធទាំងរដ្ឋ និងវិស័យឯកជនប្រមាណ១០០០នាក់។នេះគឺជាការជួបជុំសំណេះសំណាលរវាងមន្ត្រីស្ថាប័នរដ្ឋជាមួយតំណាងអ្នកលក់គ្រឿងស្រវឹង និងតំណាងអ្នកផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីរកមធ្យោបាយឈានឆ្ពោះទៅគ្រប់គ្រងសណ្តាប់ធ្នាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print