ឯកឧត្ដម សុខ ពេញវុធ៖ នៅតាមមណ្ឌលប្រឡងទាំងអស់ ក្នុងភូមិសាស្រ្តភ្នំពេញ គ្មានករណីយកលុយពីការផ្ញើរកង់ ម៉ូតូ រថយន្ត ពីបេក្ខជនប្រឡង និងអាណាព្យាបាល សិស្សឡើយ រដ្ឋបាលរាជធានីភ្នំពេញ បានផ្គត់ផ្គង់ថវិកាក្នុង១ មណ្ឌល ១លានរៀលរួចហើយ

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន បញ្ជាក់ថា៖ នៅតាមមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិន្ទ ២០២៤ទាំងអស់ ក្នុងភូមិសាស្រ្តភ្នំពេញ គ្មានករណីយកលុយពីការផ្ញើរកង់ ម៉ូតូ រថយន្ត ពីបេក្ខជនប្រឡង និងអាណាព្យាបាលសិស្សឡើយ រដ្ឋបាលរាជធានីភ្នំពេញ បានផ្គត់ផ្គង់ថវិកាក្នុង១ មណ្ឌលចំនួន ១លានរៀលរួចហើយ ។ដោយមានករណីភ្លៀងខ្លាំងៗជាប់គ្នានៅ មុនថ្ងៃប្រឡង និងថ្ងៃប្រឡង អាជ្ញាធរខណ្ឌ និងមន្រ្តីជំនាញ រដ្ឋបាលរាជធានីភ្នំពេញ ក៏បាន ដោះស្រាយ បូមទឹក និងច្រកបាវខ្សាច់នៅមណ្ឌលប្រឡងលិចទឹកដោយទឹកភ្លៀងចំនួន៤ មណ្ឌលបានយ៉ាងទាន់ពេលវេលា ដើម្បីកុំឱ្យរំខានដល់ដំណើរការប្រឡងរបស់សិស្សានុសិស្សរួចផងដែរ ។

ឯកឧត្ដមបានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិប តីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលរាជធានីភ្នំពេញ។
ឯកឧត្ដម សុខ ពេញវុធ បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ចែងកម្លាំងនៅតាមបណ្តាខណ្ឌទាំងង១៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីការពារសុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ជូនបេក្ខជនប្រឡងបាក់ឌុប នៅតាមមណ្ឌលប្រឡង នៅថ្ងៃទី៨ និងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ បានយ៉ាងល្អ បើទោះបីមានបេក្ខជនមួយចំនួន មានបញ្ហាសុខភាពរហូតដល់១៩២នាក់ក៏ដោយ ក៏មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចាត់ចែងរថយន្តសង្គ្រោះបន្ទាន់ និងគ្រូពេទ្រធ្វើការសង្គ្រោះបឋមនៅតាមមណ្ឌលប្រឡងបានយ៉ាងល្អ ប្រសើរផងដែរ ។
ឯកឧត្ដមបានបញ្ជាក់ថា នៅតាមមណ្ឌលប្រឡងទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ គ្មានករណីយកលុយ ការផ្ញើរកងម៉ូតូ រថយន្ត ពីបេក្ខជនប្រឡង និងអាណាព្យាបាល សិស្សឡើយ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានផ្គត់ផ្គង់ថវិកាក្នុង១មណ្ឌលប្រឡងចំនួន១លានរៀលរួចហើយ។
ឯកឧត្ដម សុខ ពេញវុធ បានបន្ថែមថា ដោយមានករណីភ្លៀងខ្លំាងៗជាប់គ្នានៅមុនថ្ងៃប្រឡង និងថ្ងៃប្រឡង កងកម្លំាង អាជ្ញាធរខណ្ឌ និងមន្រ្តីជំនាញរដ្ឋបាលរាជធានីភ្នំពេញក៏បានដោះស្រាយបញ្ហាភ្លាមៗ ដោយបានបូមទឹក និងច្រកបាវខ្សាច់នៅមណ្ឌលប្រឡងលិចទឹកដោយទឹកភ្លៀងចំនួន៤ មណ្ឌលបានយ៉ាងទាន់ពេលវេលា ដើម្បីកុំឱ្យរំខានដល់ដំណើរការប្រឡងរបស់សិស្សានុសិស្ស។
ឯកឧត្ដមបានបន្តថា ក្រោមការ ចង្អុរបង្ហាញពីឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញជុំវិញដំណើរការប្រឡងឌុបនៅរាជធានីភ្នំពេញនេះ បានធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញទទួលបានការកោតសរសើរពីប្រធានមណ្ឌលប្រឡង ពីរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា តំណាងអង្គភាពប្រឆំាងអំពើពុករលួយ ពិសេសពីបេក្ខជនប្រឡង និងអាណាព្យាបាលសិស្ស។
ឯកឧត្តម សុខ ពេញវុធ បានបន្ដថា ក្នុងខែកញ្ញាឆ្នាំ ២០២៤កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញសម្រេចបានការងារជោគជ័យជាច្រើន ហើយរទទួលការសារទរ ពីប្រជាពលរដ្ឋ ដូចជា ការៀបចំរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតនាឱកាស បុណ្យភ្ជុំបិ ណ្ឌដោយឥតគិតថ្លៃ ការផ្តល់សេវាសាធារណៈបានល្អប្រសើរ និងការរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយពុំមានបញ្ហា បទល្មើសព្រហ្មទណ្ឌណាមួយកើតឡើងឡើយ ដែលធ្វើឱ្យពុទ្ធបរិស័ទបានទៅធ្វើបុណ្យប្រកបដោយ សទ្ធាជ្រះថ្លា និងសប្បាយរីករាយ។
ឯកឧត្តមម៉ប់ សារិន ក៏បានអរគុណចំពោះថ្នាក់ ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបំពេញការងារបានយ៉ាងល្អ ក្នុងការបំរើសេវានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់។ ភាពជោគជ័យនៃការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឱ្យប្រជាពលរដ្ឋមាន ការកោតសរសើរ និងសាទរជាខ្លាំងដែលបង្ហាញថាអាជ្ញាធរបានយកចិត្តទុកដាក់ជាខ្លាំងចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ៕ ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print