សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលគណៈប្រតិភូ ក្រុមប្រឹក្សាភិបាល សាជីវកម្មជាតិ ថាមពលបរមាណូចិន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ទទួលគណៈប្រតិភូ ក្រុមប្រឹក្សាភិបាល សាជីវកម្មជាតិ ថាមពលបរមាណូចិន ចូលជួបសំដែងការគួរសម។

ដើម្បីបង្កើននូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឲ្យកាន់តែស៊ីជម្រៅមួយកម្រិតទៀត ដូចដែលបានជួបពិភាក្សាគ្នានាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ ក្នុងអំឡុងពេលដែលសម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនពេលកន្លងទៅ។

កាលពីវេលាម៉ោង៨ព្រឹកនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអនុញ្ញាតឲ្យគណៈប្រតិភូ ក្រុមប្រឹក្សាភិបាល សារជីវកម្មជាតិ ថាមពលបរមាណូចិន ដែលដឹកនាំដោយ លោក Li Jize ចួលជួបសម្តែងការគួរសម និងរាយការណ៍ អំពីគម្រោងវិនិយោគ ធំៗរួមមាន៖

១-មន្ទីរពហុព្យាបាល និងទ្រទ្រង់បំប៉នសុខភាព ដោយប្រើបា្រស់ ថាមពលបរមាណូ និងបច្ចេកវិទ្យាទំនើប នៅខេត្ត សៀមរាប, រាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ។

២-កិច្ចសហប្រតិបត្តិការ ធ្វើអាជីវកម្មផលិតទឹកស្អាត សម្រាប់ប្រើប្រាស់ និងផលិតថាមពលអគ្គីសនី និងសហការសិក្សាស្រាវជ្រាវ លើធនធានធម្មជាតិរ៉ែក្នុងដី។

៣-កិច្ចសហប្រតិបត្តិការ ពង្រីកអាជីវកម្មកំពង់ផែសមុទ្រ នៅខេត្តព្រះសីហនុ។

មានប្រសាសន៍ឆ្លើយតបវិញពាក់ព័ន្ធ និងគម្រោងទាំងអស់ខាងលើ សម្តេចភក្តីបានថ្លែងអំណរគុណ និងជំរាបជូនថា៖ ជាស្មារតី សម្តេចសូមគាំទ្ររាល់គម្រោងដែលបានលើកឡើង ព្រមជាមួយនេះ សម្តេចក៏បានសំណូមពរឲ្យក្រុមហ៊ុន ចាត់តាំងក្រុមអ្នកជំនាញចុះមកធ្វើការសិក្សាស្រាវជ្រាវជាមុន ដើម្បីកំណត់ទីតាំង និងមុខសញ្ញាធ្វើវិនិយោគ ឲ្យបានជាក់លាក់ច្បាស់លាស់ ហើយជួបពិភាក្សាផ្ទាល់ជាមួយស្ថាប័ន ក្រសួងជំនាញពាក់ព័ន្ធនានា មុននឹងឈានដល់ការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងការអនុវត្តជាក់ស្តែង៕

152 3  6 7

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print