នគរបាលស្រុកស្វាយជ្រំ ចុះល្បាតប្រទះឃើញ ទូកនេសាទត្រីខុសច្បាប់ជនជាតិវៀតណាម​ ដែលរំលោភចូលក្នុងទឹកដីកម្ពុជា

ចែករំលែក៖

ខេត្តស្វាយរៀង​៖​ នគរបាលស្រុកស្វាយជ្រំ បានចុះល្បាតប្រទះឃើញទូកនេសាទត្រីខុសច្បាប់ជនជាតិវៀតណាម​ ដែលរំលោភចូលក្នុងទឹកដីកម្ពុជា។

   ការចុះល្បាតធ្វើឡើងនៅថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០២៤ ត្រង់ចំណុចព្រែកនៀល ស្ថិតក្នុងភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ។

    លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានអោយដឹងនៅថ្ងៃទី១២ខែតុលា​ ឆ្នាំ២០២៤នេះថា លោកបានដឹកនាំកម្លាំង ល្បាតចល័តពិនិត្យមើលក្នុងភូមិសាស្ត្រ ត្រង់ចំណុចព្រែកនៀល ស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​ បានប្រទះឃើញទូកនេសាទមួយគ្រឿងកំពុងធ្វើសកម្មភាពនេសាទត្រី។

  លោកបន្តថា​ កម្លាំងរបស់លោកបានធ្វើការឃាត់ទូកនេសាទត្រីខុសច្បាប់ខាងលើជារបស់ជនជាតិវៀតណាមមួយគ្រឿង​ដោយមានការសហការពីលោកនាយរងប៉ុស្តិ៍នគរបាលបាសាក់ លោកនាយរងប៉ុស្តិ៍នគបាលច្រកទ្វារតំបន់ព្រំដែនស្រែបារាំង​ ខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀង។

   ក្នុងប្រតិបត្តិការនេះ​ សមត្ថកិច្ចបង្រ្កាបបាន​សម្ភារទូកស្មាចប្រវែង៥.០៩ម៉ែត្រ១គ្រឿង​,​ ម៉ាស៊ីន ១៣សេះ ១គ្រឿង,​ អាគុយ ១២០អំពែ១គ្រឿង និងឧបករណ៍នេសាទខុសច្បាប់(ឆក់ត្រជាក់)។ ចំណែកជនសង្ស័យបានជិះទូកផ្សេងគេចខ្លួនពីកន្លែងកើតហេតុ។

បច្ចុប្បន្ន​ វត្ថុតាងត្រូវបានសមត្ថកិច្ចប្រគល់ទៅខាង ខណ្ឌរដ្ឋបាលជលផលខេត្ត យកទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់៕ដោយសុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print