នាយករដ្ឋមន្ត្រីចិន ទស្សនកិច្ចវៀតណាម ដោយបានចុះកិច្ចព្រមព្រៀងចំនួន១០

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា វៀតណាមនិងចិន នៅថ្ងៃអាទិត្យទី១៣ ខែតុលានេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១០ រាប់ចាប់ពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រហូតដល់ប្រព័ន្ធទូទាត់ តាម QR code ឆ្លងដែន អំឡុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់នាយករដ្ឋមន្ត្រីចិន លោក Li Qiang ទៅកាន់ទីក្រុងហាណូយ។

ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម និងជាប្រភពដ៏សំខាន់នៃការនាំចូលសម្រាប់រោងចក្រផលិតរបស់ខ្លួន ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ២១ភាគរយ ឬ១៤៨ពាន់លានដុល្លារ នៅក្នុង៣ត្រីមាសដំបូង នារយៈពេលដូចគ្នាធៀបទៅនឹងឆ្នាំមុន។ ពិធីចុះហត្ថលេខាបានប្រព្រឹត្តទៅ នៅបន្ទាប់ពីជំនួបរវាងលោក Li Qiang ជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។ លោក Li និងអគ្គលេខាធិការបក្សកុម្មុយនិស្ដវៀតណាម លោក To Lam ក៏បានឯកភាពគ្នាកាលពីថ្ងៃសៅរ៍ម្សិលមិញផងដែរ ថានឹងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម។
បើតាមទូរទស្សន៍វៀតណាម VTV លោក Pham Minh Chinh បានស្នើសុំភាគីចិនឱ្យជួយជំរុញពាណិជ្ជកម្មលើវិស័យកសិកម្មជាមួយវៀតណាម ព្រមទាំងបើកចំហទ្វារសម្រាប់ផលិតផល កសិកម្មរបស់វៀតណាម និងពង្រឹងការអនុគ្រោះពន្ធគយនៅតាមតំបន់ព្រំដែន។ លើសពីនេះទៅទៀត ចិន និងវៀតណាម បានចុះហេត្ថលេខាលើឯកសារមួយស្ដីពីការធ្វើបច្ចុប្បន្នភាពលើ ភាពរីកចម្រើននៅតាមផ្លូវដែកតភ្ជាប់រវាងប្រទេសទាំង២៕ ដោយធីរីណា

...

រូប​ថត​:dantri

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print