យោងតាមសារព័ត៌មាន BBC បានផ្សព្វផ្សាយ វីដេអូមួយបង្ហាញពីពេលវេលាដ៏គួរឱ្យភ្ញាក់ផ្អើលនៅពេលដែលព្រះវិហារប្រវត្តិសាស្ត្រមួយនៅ ទីក្រុង Iquique ប្រទេសឈីលីត្រូវបានបំផ្លាញដោយភ្លើងឆេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយថា អង្គភាពពន្លត់អគ្គីភ័យចំនួន 12 បានប្រយុទ្ធនឹងភ្លើងឆេះនៅវិហារ San Francisco កាលពីថ្ងៃសុក្រ ទី១១ ខែតុលាឆ្នាំ២០២៤ ប៉ុន្តែមិនអាចជួយសង្គ្រោះបានឡើយ ដោយសារតែព្រះវិហារបានសាងសង់ឡើងពីឈើ ហើយការឆាបឆេះបានរាលដាលយ៉ាងឆាប់រហ័ស។
យោងតាមមូលនិធិបេតិកភ័ណ្ឌពិភពលោក លោក នេះគឺជាព្រះវិហារកាតូលិកដំបូងគេដែលត្រូវបានសាងសង់នៅក្នុងប្រទេសនេះ ហើយត្រូវបានទទួលស្គាល់ថាបេតិកភ័ណ្ឌជាតិក្នុងឆ្នាំ 1994 ។ មន្ត្រីតំបន់បាននិយាយថា មិនមានអ្នករងរបួសទេ ហើយមូលហេតុនៃការឆេះកំពុងស្ថិតក្រោមការស៊ើបអង្កេត៕ ដោយធីរីណា