លោក Li Qiang នាយករដ្ឋមន្ត្រីចិនអញ្ជើញចូលរួមកិច្ចប្រជុំលើកទី ២៣ នៃក្រុមប្រឹក្សាប្រមុខរដ្ឋាភិបាល(នាយករដ្ឋមន្ត្រី)នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី ១៦ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី ២៣ នៃក្រុមប្រឹក្សាប្រមុខរដ្ឋាភិបាល(នាយករដ្ឋមន្ត្រី)នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ។ លោក Roman Golovchenko នាយករដ្ឋមន្ត្រីបេឡារុស លោក Sadyr Japarov នាយករដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថាននិងលោក Mikhail Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ីជាដើមបានចូលរួមកិច្ចប្រជុំ លោក Muhammad Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានធ្វើជាអ្នកសម្របសម្រួលក្នុងកិច្ចប្រជុំលើកនេះ ។

គេហទំព័រ «CCFR China state-controlled media » លោក Li Qiang បានថ្លែងថា អង្គការសហប្រតិបត្តិការសៀងហៃគឺជាវេទិកាដ៏សំខាន់សម្រាប់គាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងជំរុញការអភិវឌ្ឍនិងវិបុលភាពនៃបណ្តាប្រទេសនានា ។ ក្នុងកិច្ចប្រជុំកំពូល Astana ដែលបានប្រារព្ធធ្វើកាលពីខែកក្កដា ឆ្នាំនេះ លោកប្រធានរដ្ឋចិន Xi Jinping និងថ្នាក់ដឹកនាំនៃរដ្ឋសមាជិកនានាបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់ស្តីពីការពួតដៃគ្នាកសាងផ្ទះរួមនៃអង្គការសហប្រតិបត្តិការសៀងហៃដែលប្រកបដោយសាមគ្គីភាពនិងទំនុកចិត្តចំពោះគ្នាទៅវិញទៅមក សន្តិភាពនិងភាពសុខសាន្តត្រាណ ការអភិវឌ្ឍនិងវិបុលភាពរួម មេត្រីភាពនិងសុខដុមនីយកម្មជាមួយប្រទេសជិតខាងនិងភាពសច្ចយុត្តិធម៌ ។
គេហទំព័រ «CCFR China state-controlled media » លោក Li Qiang បានលើកឡើងបន្តថា ប្រទេសចិនរីករាយរួមជាមួយបណ្តាភាគីនានាដើម្បីអនុវត្តយ៉ាងប្រាកដប្រជានិងមានប្រសិទ្ធភាពនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋ ក៏ដូចជាប្រែក្លាយចក្ខុវិស័យដ៏ល្អប្រសើរនៃ”ផ្ទះរួមចំនួន ៥ “ទៅជាសកម្មភាពជាក់ស្តែង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print